ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥
អាជ្ញាធរអោយដឹងថាផ្លូវក្នុងរដ្ឋ Las Vegas ត្រូវបានបិទបន្ទាប់ពីមានរថយន្តមួយគ្រឿងបើកបុកប្រជាពលរដ្ឋកំពុងដើរជាង ៣០នាក់កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ មន្រ្តីអគ្គិភ័យបាននិយាយថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតស្ថិតក្នុងភាពធ្ងន់ធ្ងរ។ អាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយទេថាតើឧប្បត្តិហេតុនេះជាគ្រោះថ្នាក់ដោយចៃដន្យ ឬជាការប៉ុនប៉ងនោះទេ។ អាជ្ញាធរបន្តថាអ្នកបើកបរត្រូវបានឃុំខ្លួននិងកំពុងសាកសួរជាច្រើនរួមទាំងការធ្វើតេស្តសេពគ្រឿងស្រវឹងផងដែរ។