ក្រុមជីហាដ ៦៥,០០០នាក់នៅប្រទេសស៊ីរីត្រៀមខ្លួនជាស្រេចដើម្បីជំនួសក្រុម ISIS បើសិនជាក្រុមនេះបរាជ័យ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ​ ធ្នូ ឆ្នាំ ២០១៥

តាមរបាយការណ៍បានអោយដឹងថាប្រទេសលោកខាងលិចកំពុងរៀបចំកំហុសយុទ្ធសាស្រ្តមួយដោយផ្តោតសំខាន់តែលើការប្រឆាំងលើក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) ហើយមើលរំលងក្រុមផ្សេងទៀត។ ៦០ភាគរយនៃក្រុមអ្នកប្រយុទ្ធនៅក្នុងប្រទេសនេះអាចចាត់ទុកថាជាក្រុមអ៊ិស្លាមហើយមានគោលដៅស្រដៀងទៅនឹងក្រុម IS។ ក្រុមអ្នកប្រយុទ្ធទាំងនោះមានប្រភពចេញពីក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ១៥ក្រុមផ្សេងទៀត ដែលភាគច្រើនប្រទេសលោកខាងលិចមិនបានអើពើ។ តិចជាងមួយភាគបួននៃក្រុមទាំងនេះមិនមានរបៀបវារៈនិងមនោគមវិជ្ជានោះទេ ប៉ុន្តែភាគច្រើននៃពួកគេមានឆន្ទៈចង់ចូលដៃជាមួយក្រុមអ៊ីស្លាម និងទទួលយកការដឹកនាំក្នុងសង្រ្គាមប្រទេសស៊ីរី។ តាមរបាយការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ ដែលលើកឡើងដោយ​ The Guardian បានអោយដឹងថាលោកខាងលិចកំពុងប្រឈមនឹងភាពបរាជ័យដែលយុទ្ធសាស្រ្តរបស់ខ្លួនគឺផ្តោតតែលើក្រុម IS នោះ។ ការផ្តួលរលំយោធារបស់ក្រុម IS នឹងមិនបញ្ចប់ក្រុម Jihadism នោះទេ។ យើងមិនអាចបំបាត់មនោគមវិជ្ជានោះទេ ប៉ុន្តែសង្រ្គាមរបស់យើងគឺមនោគមវិជ្ជា។

ISIS 22-12-15