ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Ash Carter បានឱ្យដឹងថាសមាជិកអង្គការណាតូចំនួន ៦នាក់បានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតក្នុងម៉ូតូក្នុង Bagram ប្រទេសអាហ្គានីស្ថាន។ លោក Waheed Sediqi អ្នកនាំពាក្យអភិបាលខេត្ត Parwan បានអោយដឹងថាជនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានជិះម៉ូតូមួយគ្រឿងនិងបានវាយប្រហារមកលើទីល្បាតរួមគ្នាមួយកន្លែងរវាង អាហ្វហ្គានីស្ថាននិងកងកម្លាំងចម្រុះនៅប្រហែលម៉ោង ១:៣០រសៀល ក្នុងតំបន់ Bajawri ស្រុក Bagram។ ហើយសមាជិកអ្នកផ្តល់សេវាសហរដ្ឋអាមេរិក ២នាក់និងអ្នកចុះកិច្ចសន្យាជនជាតិអាមេរិក ១នាក់ផ្សេងទៀតបានរងរបួសផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លេខាធិការសេតវិមានលោក Josh Earnest បានថ្កោលទោសថាជាការវាយប្រហារដ៏កំសាកមួយហើយនិយាយថាសហរដ្ឋអាមេរិកនឹងបន្តធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ផងដែរថាពួកតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។