គ្រាប់រ៉ូកែតបាញ់មកលើក្រុងកាប៊ុលខណៈដែលពួកតាលីបង់បើកការវាយប្រហារទូទាំងអាហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ​ ធ្នូ ឆ្នាំ ២០១៥

ការផ្ទុះចំនួន៣ដងបានកើតឡើងនៅក្នុងស្រុក Wazir Akbar Khanr នៃក្រុងកាប៊ុល (Kabul) ក្បែរក្រសួង ស្ថានទូតនិងលំនៅដ្ឋានប្រជាជន។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងក្រោយបន្ទាប់ពីទាហានអង្គការណាតូចំនួន ៦នាក់បានស្លាប់នៅជិតមូលដ្ឋានអាកាសបាក្រាម (Bagram)។ ប៉ូលិសក្នុងតំបន់បានប្រាប់ទីភា្នក់ងារសារព័ត៌មាន Reuters ថាគ្រាប់មីស៊ីលមួយគ្រាប់បានបាញ់មក Massoud Square ដែលនៅជិតស្ថានទូតសហរដ្ឋអាមេរិកមួយគ្រាប់ទៀតធ្លាល់នៅ Shirpur Square ហើយគ្រាប់មីស៊ីលទីបីបានផ្ទុះនៅឆ្ងាយពីកណ្តាលនៃទីក្រុងនេះ។ អាជ្ញាធរមិនទាន់អាចបំភ្លឺអំពីទីតាំងដែលគ្រាប់មីស៊ីលទាំងនេះបាញ់ចេញ ឬក៏អ្នកណានៅពីក្រោយការវាយប្រហារនេះដែរ។ គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃចន្ទជនជាតិតាលីបង់បំផ្ទុះគ្រាប់បែកអត្តឃាតលើម៉ូតូម្នាក់បានបំផ្ទុះគ្រាប់បែកមួយគ្រាប់ហើយបានសម្លាប់ទាហានសហរដ្ឋអាមេរិកចំនួន ៦នាក់និងរងរបួស ៦នាក់ផ្សេងទៀតនៅមូលដ្ឋាន Bagram ភាគខាងជើងនៃរដ្ឋធានីអាហ្វហ្គានីស្ថាន។

Misile Afganistan 22-12-15Misile Afganistan 22-12-15_1Misile Afganistan 22-12-15_2