ប្រភពព័ត៌មានពី CNSNEWS ចេញផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កាលពីថ្ងៃសៅរ៍បានចេញផ្សាយសារថ្មីមួយពីមេដឹកនាំរបស់ខ្លួនដោយអះអាងថា “អ្នកជោគជ័យ” នៅតែធ្វើបានយ៉ាងល្អបើទោះបីជាសម្ព័ន្ធភាពដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹង រិះគន់ដល់ក្រុមចម្រុះអ៊ីស្លាមយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងអំពើភេរវកម្មនោះ។ នៅក្នុងខ្សែអាត់សម្លេងដែលមានរយៈពេល ២៤នាទី លោក Abu Bakr Al-Baghdadi បានឱ្យដឹងថាការវាយប្រហារតាមអាកាសដោយក្រុមចម្រុះអន្តរជាតិបានត្រឹមតែបង្កើន និងជំរុញការប្តេជ្ញាចិត្តរបស់ក្រុមតែប៉ុណ្ណោះ។ សារនេះគឺជាសាររបស់មេដឹកនាំក្រុមឧទ្ទាម IS លោក Al-Baghdadi ដែលជាសារដំបូងក្នុងខែឧសភា និងធ្វើឡើងចំពេលដែលមានការថយចុះក្នុងសមរភូមិមួយដែលក្រុមនេះបានប្រឈមមុខ។ ទន្ទឹមនឹងនេះក្រុមចម្រុះដែលគាំទ្រដោយសហរដ្ឋអាមេរិកគាំទ្រក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី រួមទាំងក្រុមឃឺដ ជនជាតិស៊ីរី អារ៉ាប់និងពួកគ្រីស្ទានបានវាយយកទំនប់វារីអគ្គិសនីដ៏ធំមួយនៅទន្លេ Euphrates ពីក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម IS។ ក្រុមចម្រុះដែលស្គាល់ថាជាកងកម្លាំងលទ្ឋិប្រជាធិបតេយ្យប្រទេសស៊ីរីបានប្រកាសកាលពីដើមសប្តាហ៍នេះថា ការវាយលុកថ្មីដែលមានគោលបំណងកាត់ផ្តាច់ការផ្គត់ផ្គង់បន្ទាយរបស់ក្រុមឧទ្ទាម IS នៅភាគខាងជើងរបស់ប្រទេស។ អ្នកនាំពាក្យរបស់ SDF បានប្រាប់សារព័ត៌មាន AP ថាកាលពីដើមសប្តាហ៍នេះកងកម្លាំងរបស់ក្រុមនេះក៏បានព្យាយាមកាត់ផ្តាច់ការផ្គត់ផ្គង់របស់ក្រុមឧទ្ទាម IS នៅបន្ទាយ de-facto នៃរដ្ឋធានី Raqqa និងបន្ទាយ Manbij នៅភាគខាងជើងប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS មានសម្ពាធយ៉ាងខ្លាំងនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដែលក្រុមនេះបានប្រកាសជោគជ័យនៅលើទឹកដីដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធនោះ។ ក្រុមនេះបានបាត់បង់ទីក្រុង Sinjar ក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមុន និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនប្រទេសស៊ីរី។ កងទ័ពរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ក៏កំពុងនាំមុខក្នុងការវាយប្រហារដណ្តើមក្រុង Ramadi ដែលក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កាន់កាប់នោះ។