យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្បែរព្រលានយន្តហោះក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៨ ខែ​ ធ្នូ ឆ្នាំ ២០១៥

អាជ្ញាធរប្រទេសអាហ្វហ្គានីស្ថានបានអោយដឹងថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង ៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅក្បែរព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុល។ ពួកឧទ្ទាមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅថ្ងៃចន្ទនេះ ដោយនិយាយថាពួកគេកំណត់គោលដៅវាយប្រហារក្បួនយោធារបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ប៉ុន្តែយោងតាមការរាយការណ៍ដោយអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃប្រទេសអាហ្វហ្គានីស្ថានលោក Sediq Sediqqi បានអោយដឹងថាអ្នកស្លាប់និងអ្នករងរបួសទាំងអស់គឺជាជនស៊ីវិល។ គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទា​មបះបោរតាលីបង់បានចាប់ផ្តើមការវាយប្រហារម្តងហើយម្តងទៀតគោលដៅសំខាន់លើព្រលានយន្តហោះក្រុងកាប៊ុលដែលមានការការពារយ៉ាងខ្លាំងពីក្រុមយោធា។ នៅក្នុងខែសីហាការបំផ្ទុះគ្រាប់បែកអត្តឃាតក៏បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យមួយនៅលើវិធីទៅកាន់ច្រកចូលព្រលានយន្តហោះ។ កាលពីឆ្នាំមុនខ្មាន់កាំភ្លើងបានបើកការវាយប្រហារក្នុងអគារមួយដែលនៅក្បែរនោះផងដែរ។ កាលពីដើមខែនេះ​មនុស្សជាង ៥០នាក់ស្លាប់ក្នុងការវាយប្រហារដែលធ្វើឡើងដោយពួកតាលីបង់នៅទីផ្សារមួយកន្លែង និងសាលារៀនមួយកន្លែងទៀតក្បែរព្រលaនយន្តហោះភាគខាងត្បូងនៃខេត្តកាន់ដាហារ (Kandahar) ផងដែរ។

Ganda 28-12-15