ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥
កងកម្លាំងជីវពលរបស់រដ្ឋាភិបាលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកាត់កភេរវករក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) ចំនួន ៤នាក់ក្នុងខេត្ត Nangarhar និងដាក់បង្ហាញក្បាលរបស់ពួកគេជាសាធារណៈ។ កងជីវពលប្រចាំតំបន់ដែលស្មោះត្រង់និងតំណាងរាស្រ្តអាហ្វហ្គាន និងវាគ្មិនសភា Haji Zahir បានដាក់បង្ហាញក្បាលរបស់ក្រុមភេរវករចំនួន ៤នាក់នោះនៅលើដងផ្លូវមួយនៅស្រុក Achin ភាគខាងកើតនៃខេត្ត Nangarhar នេះ។ ការកាត់ទោសសម្លាប់យ៉ាងឃោរឃៅនេះគឺជាការសងសឹកសម្រាប់ការកាត់ក្បាលពួកយុទ្ធជនដែលស្មោះត្រង់នឹង Zahir ពី Pasoon កងជីវពល (បះបោរ)។ Zahir បានប្រាប់អ្នកកាសែតថាដូចនេះកងជីវពលក៏សម្រេចតបតវិញបន្ទាប់ពីចាប់បានខ្លួនក្រុមភេរវករ IS ចំនួន ៤នាក់និងកាត់ក្បាលរបស់ពួកគេ។ Zahir បានសួរថា “ប្រសិនបើពួកគេកាត់ក្បាលអ្នក កាត់ក្បាលកូនរបស់អ្នក តើអ្នកចង់អោយពួកយើងធ្វើបង្អែមសម្រាប់ពួកគេមែនទេ?”។ “បង្អែមមិនត្រូវចែកចាយក្នុងអំឡុងពេលសង្រ្គាមនិងមនុស្សស្លាប់នោះទេ”។ កងកម្លាំង Zahir បានប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS ដែលជាក្រុមព្យាយាមអះអាងឥទ្ធិពលរបស់ខ្លួននៅក្នុងរដ្ឋដែលហែកហួរដោយសង្គ្រាមក្នុងរយៈពេលពីរបីសប្តាហ៍នេះ។ ការប្រយុទ្ធគ្នារវាងក្រុម IS នឹងគូប្រជែងនៅក្នុងតំបន់គឺចាប់ពីពួកកងជីវពលក្នុងស្រុករហូតដល់ពួកតាលីបង់នេះបានក្លាយជាការវាយប្រហារកាន់តែឃោរឃៅឡើង។ អាជ្ញាធរក្នុងតំបន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើព្រៃផ្សៃនិងការបង្ហាញជាសាធារណៈនូវអំបែងក្បាលរបស់ក្រុមភេរវករដែលដាក់នៅលើគំនរថ្មតាមបណ្តោយផ្លូវនេះ។