ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥
បុគ្គលិកមន្ទីរពេទ្យម្នាក់បានប្រាប់ទូរទស្សន៍ប្រទេសប៉ាគីស្ថានថាការផ្ទុះមួយនៅខាងក្រៅការិយាល័យរដ្ឋាភិបាលមួយកន្លែងក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ណាស់ ១២នាក់នៅថ្ងៃអង្គារនេះ។ មានមនុស្សប្រហែលជា ៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះនេះ ដែលស្ថិតនៅ ភាគពាយ័ព្យនៃ Mardan ស្រុកមួយក្នុងខេត្ត Khyber Pakhtunkhwa។ មន្រ្តីប៉ូលីសបានប្រាប់សារព័ត៌មាន Reuters ថាការផ្ទុះនេះបានកើតឡើងនៅសាខាមួយរបស់អាជ្ញាធរមូលដ្ឋានទិន្នន័យនិងការចុះបញ្ជីជាតិដែលចេញប័ណ្ណរដ្ឋាភិបាលនោះ។