យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅ Tel Aviv

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ​ មករា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់និងជាច្រើននាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការបាញ់ប្រហារមួយនៅកណ្តាលទីក្រុង Tel Aviv នៅរសៀលថ្ងៃសុក្រកន្លងមកនេះ។ ប៉ូលីសកំពុងតាមប្រមាញ់ជនសង្ស័យម្នាក់ដែលលួចកាំភ្លើងពីឪពុករបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅបារកំសាន្តមួយកន្លែងនៅលើផ្លូរ Dizengoff។ ចំនែកជនរងគ្រោះ ២នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុនោះត្រូវបានគេកំណត់ថាជាប្រជាជនរស់នៅក្នុងតំបន់នេះ និងយ៉ាងហោចណាស់មានមនុស្ស ៧នាក់ផ្សេងទៀតដែលជឿថារងរបួស ហើយជនរងគ្រោះ ២នាក់ក្នុងចំណោមជនរងគ្រោះទាំងនេះស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមកាសែតក្រុងយេរូសាឡឹម។ អ្នកនាំពាក្យរដ្ឋាភិបាល Micky Rosenfeld និយាយថាប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើការវាយប្រហារនោះ ហើយនៅមិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយអំពីជនដែលនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។ យោងតាមសាក្សីម្នាក់បានប្រាប់ Haaretz ថាមានខ្មាន់កាំភ្លើងតែម្នាក់ប៉ុណ្ណោះ ដែលគាត់រៀបរាប់ថាមិនមែនជាមនុស្សភាគខាងកើតប្រដាប់ដោយកាំភ្លើង M-១៦។ ការវាយប្រហារនេះកើតឡើងនៅម៉ោង ៣:០០ ល្ងាចម៉ោងនៅក្នុងតំបន់ ដែលមមាញឹកបំផុតនៃទីក្រុង Tel Aviv។ សាក្សីបាននិយាយថា ពួកគេឮសម្លេងបាញ់ចំនួន ១០គ្រាប់ចេញពីអាវុធស្វ័យប្រវត្តិមួយ។

Tel Aviv 02-01-16