ពួកតាលីបង់អះអាងថាជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅភោជនីយដ្ឋានបារាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ​ មករា ឆ្នាំ ២០១៦

ក្រុងកាប៊ុល៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថាការវាយប្រហារអត្តឃាតមួយគោលដៅមកលើភោជនីយដ្ឋានបារាំងមួយកន្លែងនៅទីក្រុងកាប៊ុលបានធ្វើអោយមនុស្សជាច្រើននាក់រងរបួសកាលពីថ្ងៃចូលឆ្នាំថ្មី។ យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Pajhwok បានរាយការណ៍ថាមានមនុស្ស ៨នាក់រងរបួស ហើយពួកតាលីបង់បានអះអាងថាខ្លួនជាអ្នកធ្វើការវាយប្រហារនេះ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តបានវាយប្រហារមកលើ Le Jardine ភោជនីយដ្ឋានតូចមួយក្នុងក្រុងកាប៊ុលដែលជាកន្លែងដែលភ្ញៀវបរទេសចូលចិត្តមកបរិភោគ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Sediq Sediqqi បានប្រាប់ AFP ថាការផ្ទុះនេះកើតឡើងនៅ Qala-e-Fathullah នៃទីក្រុងកាប៊ុល។ មិនទាន់មានរបាយការណ៍ណាមួយទាក់ទងនឹងការស្លាប់និងរបួសនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាការផ្ទុះនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពួកតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតមួយនៅជិតព្រលានយន្តហោះក្រុងកាប៊ុលដែលបានធ្វើអោយមនុស្សម្នាក់ស្លាប់និង ៣៣នាក់ផ្សេងទៀតរងរបួសនោះ។

Kabul 02-01-16