មានការបាញ់ប្រហារមកលើស្ថានទូតឥណ្ឌានៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ​ មករា ឆ្នាំ ២០១៦

អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បានអោយដឹងថាក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានព្យាយាមវាយប្រហារចូលទៅក្នុងស្ថានទូតឥណ្ឌានៅក្នុងទីក្រុង Mazar-i-Sharif នៃប្រទេសអាហ្គានីស្ថាន។ របាយការណ៍ជាច្រើនបាននិយាយថាសម្លេងផ្ទុះនិងសម្លេងកាំភ្លើងបន្លឺឡើងនៅកន្លែងកើតហេតុ។ លោក Richard Danziger នៃអង្គការអន្តោប្រវេសន៍អន្តរជាតិបានសរសេរនៅលើ Twitter ថាលោកបានឮសម្លេងផ្ទុះចំនួន ២ដងនៅក្នុងទីក្រុង។ ជនវាយប្រហារ ២នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអាហ្វហ្គានីស្ថាន ហើយកាសែត Times Now របស់ប្រទេសឥណ្ឌាបានរាយការណ៍ថាបុគ្គលិកនៅស្ថានទូតទាំងអស់មានសុវត្ថិភាពទេ។ NDTV បានស្រង់សម្តីលោក B Sarkarអគ្គកុងស៊ុលថា “អ្នកទាំងអស់គឺមានសុវត្ថិភាព”។ លោក Sarkar បន្ថែមថាការបាញ់ប្រហារនេះមានរយៈពេលប្រហែល ២០នាទី ពួកគេបានបាញ់ប្រហារមកពីអគារនៅជិតនោះ ប៉ុន្តែគ្មានពួកគេណាម្នាក់អាចចូលមកក្នុងស្ថានទូតនេះបានទេ”។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

India Embassedor 04-12-15