ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៦
យោងតាមប្រភពសន្តិសុខអោយដឹងថាការវាយប្រហារដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៥នាក់មកលើមូលដ្ឋានកងទ័ពប្រទេសអ៊ីរ៉ាក់ខាងជើងទីក្រុងបាដាដកាលពីថ្ងៃអាទិត្យនេះបានសម្លាប់សមាជិកកងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ១៥នាក់និង ២២នាក់ផ្សេងទៀតរងរបួស។ ប៉ូលីស និងប្រភពយោធានៅក្នុងទីបញ្ជាការដ្ឋាន Salahuddin បានឱ្យដឹងថាជនបំផ្ទុះគ្រាប់បែក ២នាក់បានបំផ្ទុះរថយន្តរបស់ពួកគេនៅច្រកទ្វារខាងលិចនៃជំរុំ Speicher ដែលជាអតីតមូលដ្ឋានសហរដ្ឋអាមេរិកនៅក្រៅទីក្រុង Tikrit នៃរដ្ឋ Sunni។ ជនបំផ្ទុះគ្រាប់បែក ៣នាក់ផ្សេងទៀតបានបំផ្ទុះខ្លួនឯងបន្ទាប់ពីបានចូលទៅកាន់ផ្នែកមួយនៃមូលដ្ឋានដែលកងកម្លាំងប៉ូលិសអ៊ីរ៉ាក់កំពុងហ្វឹកហាត់។ ក្រុមរដ្ឋអ៊ីស្លាម IS ក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ភាគខាងជើងនិងភាគខាងលិចប្រទេសអ៊ីរ៉ាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែកចាយដោយអ្នកគាំ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថាកំណត់គោលដៅលើ “គ្រូបង្វឹកពីកងទ័ពដែលមិនត្រូវការ” ជាពាក្យដែលប្រើប្រាស់ដោយពួកបះបោរស៊ុននីក្នុងការរៀបរាប់អំពីពួកមូស្លីមស៊ីអ៊ីត។