ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥
២នាក់ស្លាប់ ១៥នាក់រងរបួសក្នុងការផ្ទុះនៅជិតរដ្ឋធានីប្រទេសអេហ្ស៊ីប
យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់និង ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះមួយក្នុងទីក្រុង Giza ខាងក្រៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប Cairo។ មូលហេតុនៃឧបទ្ទវហេតុនេះនៅមិនទាន់ច្បាស់នៅឡើយដែលការស៊ើបអង្កេតនឹងធ្វើឡើងពីទង្វើភេរវកម្មនិងការផ្ទុះធុងឧស្ម័ន។
មេដឹកនាំក្រុមឧទ្ទាម IS Al-Baghdadi និយាយថា “អ្នកជោគជ័យ” ទោះបីជាមានការវាយប្រហារក៏ដោយ
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានចេញផ្សាយសារថ្មីមួយពីមេដឹកនាំរបស់ខ្លួនដោយអះអាងថា “អ្នកជោគជ័យ” នៅតែធ្វើបានយ៉ាងល្អបើទោះបីជាសម្ព័ន្ធភាពដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹង រិះគន់ដល់ក្រុមចម្រុះអ៊ីស្លាមយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងអំពើភេរវកម្មនោះ។ នៅក្នុងខ្សែអាត់សម្លេងដែលមានរយៈពេល ២៤នាទី លោក Abu Bakr Al-Baghdadi បានឱ្យដឹងថាការវាយប្រហារតាមអាកាសដោយក្រុមចម្រុះអន្តរជាតិបានត្រឹមតែបង្កើន និងជំរុញការប្តេជ្ញាចិត្តរបស់ក្រុមតែប៉ុណ្ណោះ។
យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្បែរព្រលានយន្តហោះក្រុងកាប៊ុល
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង ៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅក្បែរព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុល។ ពួកឧទ្ទាមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅថ្ងៃចន្ទនេះ ដោយនិយាយថាពួកគេកំណត់គោលដៅវាយប្រហារក្បួនយោធារបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥
កងជីវពលអាហ្វហ្គានីស្ថានកាត់ក្បាលភេរវករក្រុម ISIS ៤នាក់ដើម្បីសងសឹក
កងកម្លាំងជីវពលរបស់រដ្ឋាភិបាលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកាត់កភេរវករក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) ចំនួន ៤នាក់ក្នុងខេត្ត Nangarhar និងដាក់បង្ហាញក្បាលរបស់ពួកគេជាសាធារណៈ។ កងជីវពលប្រចាំតំបន់ដែលស្មោះត្រង់និងតំណាងរាស្រ្តអាហ្វហ្គាន និងវាគ្មិនសភា Haji Zahir បានដាក់បង្ហាញក្បាលរបស់ក្រុមភេរវករចំនួន ៤នាក់នោះនៅលើដងផ្លូវមួយនៅស្រុក Achin ភាគខាងកើតនៃខេត្ត Nangarhar នេះ។ ការកាត់ទោសសម្លាប់យ៉ាងឃោរឃៅនេះគឺជាការសងសឹកសម្រាប់ការកាត់ក្បាលពួកយុទ្ធជនដែលស្មោះត្រង់នឹង Zahir ពី Pasoon កងជីវពល (បះបោរ)។
កុមារចំនួន ១៨ នាក់រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅជិតសាលារៀនក្នុងរដ្ឋធានីអាហ្វហ្គាន
កុមារចំនួន ១៨ នាក់រងរបួសនិងមនុស្សម្នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងនៅលើផ្លូវក្បែរសាលារៀនសាសនាមួយកន្លែងក្នុងក្រុងកាប៊ុល។ ពួកតាលីបង់បានអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ មនុស្សសរុបចំនួន ៣៣នាក់បានរងរបួសនៅក្នុងការផ្ទុះនេះ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ពួកតាលីបង់ការវាយប្រហារនេះគឺកំណត់គោលដៅលើក្បួនរថយន្តយោធាបរទេសជាពិសេសរថយន្តទេសចរណ៍ដឹកជនជាតិអាមេរិកនិងអឺរ៉ុបដែលមកពីមូលដ្ឋានយោធានៅក្បែរនោះទៅកាន់ព្រលានយន្តហោះ។
ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥
មនុស្ស ១២ នាក់ស្លាប់ក្នុងការផ្ទុះមួយនៅការិយាល័យរបស់រដ្ឋាភិបាលប្រទេសប៉ាគីស្ថាន
ការផ្ទុះមួយនៅខាងក្រៅការិយាល័យរដ្ឋាភិបាលមួយកន្លែងក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ណាស់ ១២នាក់នៅថ្ងៃអង្គារនេះ។ មានមនុស្សប្រហែលជា ៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះនេះ ដែលស្ថិតនៅ ភាគពាយ័ព្យនៃ Mardan ស្រុកមួយក្នុងខេត្ត Khyber Pakhtunkhwa។
ការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្លាប់មេដឹក IS ដែលពាក់ពន្ឋ័ទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីស
ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមចំនួន ១០រូបក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដោយការវាយប្រហារតាមអាកាសក្នុងនោះរួមមានមេដឹកនាំដែលពាក់ពន្ឋ័ទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីខែមុន។ ក្នុងចំណោមមេដឹកនាំក្រុម ISIS ទាំងនោះ មេដឹកម្នាក់គឺលោក Abdul Qader Hakim ដែលជាអ្នកសម្របសម្រួលដល់ប្រតិបត្ដិការការវាយប្រហារនៅទីក្រុងប៉ារីសនោះ។
ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មនុស្ស ២ នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅ Tel Aviv
យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់និងជាច្រើននាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការបាញ់ប្រហារមួយនៅកណ្តាលទីក្រុង Tel Aviv។ ហេតុការណ៍នេះបានកើតឡើងនៅបារកំសាន្តមួយកន្លែងនៅលើផ្លូរ Dizengoff។ ជនរងគ្រោះ ២នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុនោះត្រូវបានគេកំណត់ថាជាប្រជាជនរស់នៅក្នុងតំបន់នេះ និងយ៉ាងហោចណាស់មានមនុស្ស ៧នាក់ផ្សេងទៀតដែលជឿថារងរបួស ហើយជនរងគ្រោះ ២នាក់ក្នុងចំណោមជនរងគ្រោះទាំងនេះស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមភេរវករវាយប្រហារមូលដ្ឋានទ័ពអាកាសឥណ្ឌានៅជិតព្រំដែនប៉ាគីស្ថាន
ការប្រយុទ្ធគ្នាដោយកាំភ្លើងបានកើតឡើងនៅមូលដ្ឋានទ័ពអាកាសប្រទេសឥណ្ឌា Pathankot នៅភាគខាងជើងរដ្ឋ Punjab នៅពេលដែលមានជនប្រដាប់អាវុធ ៤ ទៅ ៥នាក់បានបើកការវាយប្រហារមកលើអគារ។ មានទាហាន ២ នាក់និងជនសង្ស័យភេរវករ ២ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារជាមួយឆ្មាំជាតិឥណ្ឌា។
ពួកតាលីបង់អះអាងថាជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅភោជនីយដ្ឋានបារាំង
ការវាយប្រហារអត្តឃាតមួយគោលដៅមកលើភោជនីយដ្ឋានបារាំងមួយកន្លែងនៅទីក្រុងកាប៊ុលបានធ្វើអោយមនុស្សជាច្រើននាក់រងរបួសកាលពីថ្ងៃចូលឆ្នាំថ្មី។ មានមនុស្ស ៨នាក់រងរបួស ហើយពួកតាលីបង់បានអះអាងថាខ្លួនជាអ្នកធ្វើការវាយប្រហារនេះ។