យ៉ាងហោចណាស់មនុស្ស ១៧នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួសក្នុងការវាយប្រហារលើរថយន្ដក្រុងភាគខាងជើងប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ​ មករា ឆ្នាំ ២០១៦

អាជ្ញាធរអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ១៧នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដុតជាក់ស្តែងមកលើរថយន្តក្រុងមួយគ្រឿងនៅភាគខាងជើងប្រទេសចិន។ មន្រ្តីប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាជាអ្នកវាយប្រហារដុតរថយន្តក្រុងនេះ។ ការិយាល័យជូនដំណឹងរបស់រដ្ឋាភិបាលក្នុងតំបន់បាននិយាយថាហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Yinchuan តំបន់ Ningxia ភាគខាងជើងប្រទេសចិននៅប្រហែលជាម៉ោង ៧ព្រឹក។ អ្នកនាំពាក្យរដ្ឋាភិបាល Ningxia បាននិយាយថាក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះ លោកបន្ថែមថាក្នុងចំណោមជនរងគ្រោះដែលរងរបួសចំនួន ៣២នាក់នេះយ៉ាងហោចណាស់ ៨នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

Chinese Car Burn