តាមចាប់ភេរវករជនជាតិអង់គ្លេសដែលលក់ផ្ទះដើម្បីចូលរួមជាមួយក្រុម ISIS

0

ប្រភពព័ត៌មានពី Fox News ចេញផ្សាយថ្ងៃទី ០៥ ខែ​ មករា ឆ្នាំ ២០១៦

ភេរវករម្នាក់ដែលបង្ហាញខ្លួននៅក្នុងវីដេអូរបស់ក្រុមរដ្ឋអ៊ីស្លាម IS ដែលបង្ហាញពីការសម្លាប់មនុស្ស ៥នាក់ដែលចោទប្រកាន់ថាជាចារបុរសនោះត្រូវគេជឿថាជាជនជាតិអង់គ្លេសម្នាក់ដែលបានលាលែងពីការងារនិងលក់គេហដ្ឋានរបស់គាត់ដើម្បីចូលរួមជាមួយក្រុម IS នេះ។ កាសែត Daily Telegraph បានរាយការណ៍កាលពីថ្ងៃចន្ទថាជនសង្ស័យរូបនេះមានឈ្មោះ Siddhartha Darr មានអាយុ ៣២ ឆ្នាំ ជាជនជាតិម៉ូស្លីម។ ស្ត្រីដែលត្រូវជាម្តាយរបស់លោក Darr ព្រមទាំងប្អូនស្រី បានបញ្ជាក់ថាបុរសនៅក្នុងវីដេអូនេះស្រដៀងគ្នាទៅនឹងលោក Darr នេះបើយោងតាមកាសែត Telegraph។ បុរសពាក់ស្រោមមុខដែលត្រូវបានប្តូឈ្មោះថា Jihadi John ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ ឈ្មោះហៅក្រៅរបស់គាត់គឺ Mohamed Emwazi ជាមូស្លីមជនជាតិអង់គ្លេសម្នាក់ដែលបានបង្ហាញខ្លួននៅក្នុងវីដេអូកាត់ក្បាលរបស់ក្រុម ISIS មុនពេលដែលលោកត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាកន្លងមកនេះ។ បុរសនៅក្នុងវីដេអូបានចង្អុលកាំភ្លើងមកកាន់កាមេរ៉ាក្នុងន័យផ្តោតសំខាន់និងប្តេជ្ញាក្នុងពេលឆាប់ៗនេះនឹងលុកលុយប្រទេសអង់គ្លេសព្រមទាំងបង្កើតច្បាប់ Sharia។ បុរសម្នាក់នេះក៏បានប្រមាថដល់លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ថាជា “ទាសកររបស់សេតវិមាន” និងជា “សត្វលារបស់ពួក Jews”។

England 06-01-16