ប្រទេសយេម៉ែន៖ មណ្ឌលជនពិការភ្នែករងការវាយប្រហារតាមអាកាសដោយកងចម្រុះដឹកនាំអារ៉ាប៊ីសាអូឌីត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ​ មករា ឆ្នាំ ២០១៦

មណ្ឌលសម្រាប់ជនពិការភ្នែកនៅក្នុងរដ្ឋធានីរបស់ប្រទេសយេម៉ែន Sanaa បានរងការវាយប្រហារតាមអាកាសដែលសង្ស័យថាធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតគោលដៅវាយប្រហារមកលើកងកម្លាំង Houthis នោះ។ អ្នកស្រុកបាននិយាយថាការវាយប្រហារតាមអាកាសនេះបានកំណត់គោលដៅមកលើកងកម្លាំង Houthis កាលពីថ្ងៃអង្គារមុនពេលដែលមណ្ឌលសម្រាប់ជនពិការភ្នែកនេះត្រូវទទួលរងការវាយប្រហារ។ ជាន់ទីបីនៃមជ្ឈមណ្ឌល Noor សំរាប់ជនពិការភ្នែកក្នុងស្រុក Safiah ត្រូវទទួលរងការខូចខាតនៅក្នុងឧប្បត្តិហេតុនេះក្នុងវេលាម៉ោង ១ព្រឹក នេះបើយោងតាម Middle East Eye។ មិនមានរបាយការណ៍ណាមួយទាក់ទងនឹងការស្លាប់និងរងរបួសក្នុងការវាយប្រហារនេះទេ។ គួរបញ្ជាក់ផងដែរថាមជ្ឈមណ្ឌល Noor នេះជាមជ្ឈមណ្ឌលសប្បុរសមួយនៅក្នុងប្រទេសយេម៉ែនដែលទទួលមូលនិធិគម្រោងពីធនាគារពិភពលោកក្នុងប្រទេស។

Yemen 06-01-16