ក្បួនរថយន្តមេបញ្ជាការអាឡឺម៉ង់រងការវាយប្រហារដោយរថយន្តអត្តឃាតនៅកាប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ​ មករា ឆ្នាំ ២០១៦

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានអោយដឹងថារថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតមួយគ្រឿងបានផ្ទុះឡើងកាលពីថ្ងៃចន្ទនៅជិតក្បួនរថយន្តមេបញ្ជាការអាឡឺម៉ង់ដែលដឹកលោកឧត្តមសេនីយ៍ Michael Podzus ដែលកំពុងធ្វើដំណើរពីព្រលានយន្តហោះទីក្រុងកាប៊ុល។ យោងតាមរបាយការណ៍បញ្ជាក់ថាលោកឧត្តមសេនីយ៍មិនមានរងរបួសនោះទេតែរថយន្តពាសដែករបស់គាត់បានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទាហាន ២នាក់ពីក្រុមសន្តិសុខរបស់លោកបានរងរបួស។ លោក Podzus នៅក្នុងក្រុងកាប៊ុល ជាមន្រ្តីយោធាជាន់ខ្ពស់នៃបេសកកម្មរបស់អង្គការណាតូគាំទ្រដល់ដំណោះស្រាយដើម្បីហ្វឹកហ្វឺននិងផ្ដល់ប្រឹក្សាដល់កងយោធាអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ផងដែរថាយោងតាមមន្រ្តីអាហ្វហ្គានីស្ថានមានការបំផ្ទុះគ្រាប់បែកអត្តឃាតដាច់ដោយឡែកមួយផ្សេងទៀតក្នុងរថយន្តដឹកទំនិញនៅក្នុងតំបន់ដដែលនេះដែលបានធ្វើអោយមនុស្សរាប់សិបនាក់រងរបួស។