យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីតវាយប្រហារស្ថានទូតអ៊ឺរ៉ង់ក្នុងប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែ​ មករា ឆ្នាំ ២០១៦

ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ប្រទេស Saudi Arabia ក្នុងការប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារមកលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន។ មន្រ្តីសន្តិសុខមួយចំនួនបានរងរបួសក្នុងការវាយប្រហារនេះ។ បើយោងតាមអ្នកនាំពាក្យរបស់ក្រុមចម្រុះលោកឧត្តមសេនីយ៍ត្រី Ahmed Asseri  អោយដឹងថាក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលកំពុងប្រយុទ្ឋនៅក្នុងប្រទេសយេម៉ែននិយាយថាខ្លួននឹងស៊ើបអង្កេតលើការចោទប្រកាន់នេះ។ លោក Asseri ទទួលស្គាល់ថាយន្តហោះចម្បាំងរបស់ក្រុមចម្រុះបានបើកការវាយប្រហារនៅក្នុងរដ្ឋ Sanaa កាលពីយប់ថ្ងៃពុធ គោលដៅមកលើកាំជ្រួចបាញ់មីស៊ីលដែលប្រើប្រាស់ដោយកងជីវពល Houthis។ លោកបានបន្ថែមថាក្រុមនេះបានប្រើប្រាស់អាគាររបស់ជនស៊ីវិលនិងស្ថានទូតដែលបោះបង់ចោល។ ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកំណត់ទិសដៅមកលើក្រុមឧទ្ទាម Houthis ប្រឆាំងជាមួយអតីតប្រធានាធិបតីលោក Ali Abdullah Saleh ដែលបានលាលែងពីតំណែងនៅឆ្នាំ ២០១២ បន្ទាប់ពីមានការបះបោរប្រឆាំងនឹងរបបរបស់លោកនោះ។ គួរបញ្ជាក់ផងដែរថា ក្រុមចម្រុះនេះបានទទួលការរិះគន់យ៉ាងខ្លាំងចំពោះការដំណើរការការវាយប្រហារតាមអាកាសរបស់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទវាយប្រហារមកលើមជ្ឈមណ្ឌលសម្រាប់ជនពិការភ្នែកនៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ ហើយក៏ត្រូវបានស្តីបន្ទោសសម្រាប់ការវាយប្រហារមកលើមន្ទីរពេទ្យគ្រូពេទ្យគ្មានព្រំដែនមួយកន្លែងនៅក្នុងរដ្ឋ Sanaa កាលពីខែធ្នូ។

Yemen 08-01-16