ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះនៅមូលដ្ឋានបណ្តុះបណ្តាលប៉ូលីសមួយកន្លែងនៅភាគខាងជើងនៃរដ្ឋ Zliten ប្រទេសលីប៊ី។ មនុស្សរាប់សិបនាក់បានស្លាប់និងជាង ២០០នាក់ផ្សេងទៀតរងរបួសនៅពេលដែលមានរថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកទៅដោយគ្រឿងផ្ទុះបានបើកចូលទៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តានេះ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមដែលហៅខ្លួនឯងថាជាក្រុម IS ក្នុងខេត្ត Barqa បានឱ្យដឹងថា ការវាយប្រហារអត្តឃាតនេះបានធ្វើឡើងដោយលោក Abu al-Abbas al-Muhajir។ ទីភ្នាក់ងារព័ត៌មាន Aamaq ដែលមានទំនាក់ទំនងនិងក្រុម IS ក៏បានអះអាងថាការបំផ្ទុះគ្រាប់បែកនេះត្រូវបានធ្វើឡើងដោយក្រុម IS ខេត្ត Barqa។