ប្រភពព័ត៌មានពី Independent ចេញផ្សាយថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦
ជាការគួរអោយភ្ញាក់ផ្អើលមួយដែលសកម្មប្រយុទ្ឋក្រុមរដ្ឋអ៊ីស្លាម IS ម្នាក់បានប្រហារជិវិតម្តាយរបស់ខ្លួនជាសាធារណៈបន្ទាប់ពីចោទប្រកាន់ថាគាត់ក្បត់សាសនា។ បុរសអាយុ ២០ឆ្នាំ Ali Saqr al-Qasem បានបាញ់សម្លាប់ម្តាយរបស់ខ្លួនអ្នកស្រ្តី Lena អាយុ ៤៥ ឆ្នាំត្រង់ក្បាលដោយកាំភ្លើងរះនៅពីមុខហ្វូងមនុស្សដ៏ច្រើន។ អ្នកស្រី Lena Al-Qasem ត្រូវបានចោទប្រកាន់ពីបទក្បត់សាសនាជាបទល្មើសដែលចាកចេញពីសាសនា។ មិនមានព័ត៌មានច្បាស់លាស់នៅឡើយថាតើហេតុអ្វីបានជាកូនរបស់អ្នកស្រីត្រូវបានផ្តល់ភារកិច្ចសម្លាប់ម្តាយរបស់ខ្លួននោះទេ ប៉ុន្តែមូលហេតុអំពីកន្លែងប្រហារជិវិតនេះកើតឡើងនៅខាងក្រៅការិយាល័យប្រៃសណីយ៍ Raqqa នោះគឺដោយសារតែទីនោះជាកន្លែងដែលលោកស្រី al-Qasem ធ្វើការ។