មេបញ្ជាការក្រុម ISIS ស្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១០ ខែ​ មករា ឆ្នាំ ២០១៦

កងយោធាអ៊ីរ៉ាក់បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថាអនុប្រធានទីពីរនៃមេដឹកនាំក្រុម ISIS លោក Abu Bakr Al-Baghdadi បានស្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសក្នុងប្រទេសអ៊ីរ៉ាក់មកលើទីក្រុង Bharwana ភាគខាងកើតនៃ Haditha។ បើតាមទីបញ្ជាការដ្ឋានប្រទេសអ៊ីរ៉ាក់បានឱ្យដឹងថា លោក Assi Ali Mohammed Nasser al-Obeidi ធ្លាប់ជាមេបញ្ជាការយោធាកំពូលរបស់ក្រុម ISIS នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់និងភាគខាងកើតប្រទេសស៊ីរី។ អ្នកនាំពាក្យប្រទេសអ៊ីរ៉ាក់សហការណ៍ជាមួយវរសេនីយ៍ឯក Mohammed Ibrahim បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា លោក Obeidi ធ្លាប់ជាមេបញ្ជាការកងពលតូចមួយនៃកងកម្លាំងពិសេសរបស់គណបក្សការពារសាធារណរដ្ឋរបស់លោក Saddam Hussein និងធ្លាប់រត់គេចខ្លួនពីគុក Abu Ghraib និងជាអតីតអ្នកទោសនៅក្នុងជំរុំ Bucca។

ISIS 11-01-16