ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលមកលើអាគារមន្ទីពេទ្យ Medecins Sans Frontieres ក្នុងប្រទេសយេម៉ែន។ អង្គការបានថ្កោលទោសយ៉ាងខ្លាំងអំពីការវាយប្រហារនេះ ខណៈដែលមានមនុស្ស ១០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារ។ នាយកអង្គការ MSF អ្នកស្រី Raquel Ayora អោយដឹងថាយើងអាចបញ្ជាក់បានថាមានមនុស្ស ៥នាក់ស្លាប់ យើងបានបញ្ជូនជនរងរបួសទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅក្នុងរដ្ឋ Sanaa ជនរងគ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកស្រីបានបន្ថែមថាមន្ទីរពេទ្យមិនអាចដំណើរការបានទៀតទេ។ វាត្រូវបានគេកាត់បន្ថយការផ្តល់សេវារបស់ខ្លួនដល់ជនស៊ីវិលនៅប៉ុន្មានខែចុងក្រោយនេះ វាគ្រាន់តែដំណើរការការសង្គ្រោះជីវិតនិងសេវាសំខាន់ចាំបាច់ប៉ុណ្ណោះ។ ហើយឥឡូវនេះគឺមិនមានសមត្ថភាពក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រសំរាប់មន្ទីរពេទ្យនេះទេ។ អាគារមន្ទីពេទ្យទាំងមូលត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុកែតកាលពីថ្ងៃអាទិត្យ។ ក្នុងសេចក្តីថ្លែងការណ៍នៅលើ Twitter Medecins Sans Frontieres (MSF) បាននិយាយថាពួកគេ ថ្កោលទោសយ៉ាងខ្លាំងទៅកាន់ភាគីដែលពាក់ពន្ឋ័ទាំងអស់ដោយថាអ្នកជំងឺនិងសម្ភារៈបរិក្ខារពេទ្យគួរតែគោរពនិងមិនប៉ះពាល់។