ក្រុម ISIS អះអាងទទួលខុសត្រូវលើការវាយប្រហារទាំង ២លើកនៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១១ ខែ​ មករា ឆ្នាំ ២០១៦

មន្ត្រីសន្តិសុខប្រាប់សារព័ត៌មាន CNN ថាមនុស្សជាង ៣០​នាក់ស្លាប់ក្នុងការវាយប្រហារ ២លើកដោយការវាយប្រហារគ្រាប់បែកនៅតាមទីសាធារណៈក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទុ។ ប៉ូលីសបានអោយដឹងថានៅ al-Miqdadi ភាគឦសាននៃទីក្រុង Baquba មានមនុស្ស ២៥ នាក់បានស្លាប់និង ៤៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនៅហាងកាហ្វេមួយកន្លែង។ ប៉ូលីសបន្តថាជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់បានបំផ្ទុះខ្លួនពួកគេ និងបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿង។ នៅទីក្រុងបាដាដ មានមនុស្ស ៨នាក់ក្នុងនោះមានកុមារម្នាក់បានស្លាប់និងយ៉ាងហោចណាស់មនុស្ស ២០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃចន្ទមកលើផ្សារទំនើបមួយកន្លែង។ ក្រុមប្រដាប់អាវុធបានសម្រុកចូលផ្សារទំនើប Jawhara បន្ទាប់ជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់ក្នុងចំណោមពួកគេបានបំផ្ទុះខ្លួននិងរថយន្តមួយគ្រឿងនោះ។ គួរបញ្ជាក់ផងដែរថាក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទាំងពីរលើកនេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញរបស់ខ្លួន។