កិច្ចប្រជុំពិភាក្សាការងាររបស់នាយកដ្ឋានព័ត៌មាននិងបច្ចេកវិទ្យា នៃលេខាធិការដ្ឋន គ.ជ.ប.ភ

0

ភ្នំពេញ ៖ នៅលេខាធិការដ្ឋានគណៈគម្មាធិការជាតិប្រឆាំងភេរវកម្ម (ទីតាំងអគ្គស្នងការនគរបាលជាតិ) វេលាម៉ោង ១១:០០ ព្រឹក ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ (ក្រុមអ្នកបកប្រែ និងបញ្ជូលទិន័្នយព័ត៌មានអន្តរជាតិ) បញ្ជូលទៅក្នុងគេហទំព័រ www.nctc.gov.kh ប្រចាំថ្ងៃដោយមានការចូលរួមពី ឯកឧត្តម អ៊ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋាន ព័ត៌មានបច្ចេកវិទ្យា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីផ្លាស់ប្តូរយោបល់រួចមកកិច្ចប្រជុំបានសម្រេចបែងចែកភារកិច្ចដឹកនាំក្រុមការងារបកប្រែ និងបញ្ជូនទិន្នន័យព័ត៌មានអន្តរជាតិទៅកាន់មន្រ្តីនៅក្នុងការិយាល័យអប់រំនៃនាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាតាមដានអោយបានជាប់ជាប្រចាំទាក់ទងនិងសកម្មភាពរបស់ក្រុមភេរករនៅលើពិភពលោកតាមរយៈគេហទំព័របរទេសល្បីៗដើម្បីអោយការងារនេះកាន់តែមានសន្ទុះ និងសកម្មថែមទៀត ៕

Meeting 18-01-16 Meeting 18-01-16_01Meeting 18-01-16_02