រុស្ស៊ីសម្លាប់ពួកសកម្មប្រយុទ្ធ ៦០នាក់ក្នុងខេត្ត Deir EZ-Zor ជាកន្លែងដែលក្រុម ISIS សម្លាប់ជនស៊ីវិលរាប់រយនាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ​ មករា ឆ្នាំ ២០១៦

ក្រសួងការពារជាតិរាយការណ៍ថាកងទ័ពអាកាសរបស់ប្រទេសរុស្ស៊ីក្នុងប្រទេសស៊ីរីបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន ៦០នាក់នៅភាគខាងកើតនៃខេត្ត Deir Ezzor ដែលជាកន្លែងដែលក្រុម ISIS នេះបានសម្លាប់ជនស៊ីវិលរាប់រយនាក់នោះរង្គាល។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកប្រទេសរុស្ស៊ី Su-៣៤ បានវាយប្រហារបន្ទាយរបស់ក្រុមភេរវករនៅជិតភូមិ Bagilya ក្នុងខេត្ត Deir EZ-Zor ដែលជាកន្លែងដែលក្រុមរដ្ឋអ៊ីស្លាម [IS, ISIS/ISIL) ទើបប្រហារជិវិតជនស៊ីវិលដែលរស់នៅក្នុងតំបន់នោះចំនួន ៣០០នាក់សម្រាប់ជាការគំរាមកំហែង។ លោកបន្តថាការវាយប្រហារតាមអាកាសនេះក៏បានបំផ្លាញរថយន្តដឹកគ្រាប់រំសេវចំនួន ៣គ្រឿង និងកាំភ្លើងបាញ់យន្តហោះ SUVs Zu-២៣ ចំនួន ២គ្រឿងផងដែរ។ លោក Konashenkov និយាយថាកងកម្លាំងអាកាសរបស់រុស្ស៊ីកំពុងបន្តប្រតិបត្តិការរបស់ខ្លួនដើម្បីផ្តល់ម្ហូបអាហារនិងរបស់របរសំខាន់ចាំបាច់ទៅកាន់តំបន់ដែលរារាំងដោយក្រុមភេរវករនៅក្នុងប្រទេសស៊ីរី។ ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះយន្តហោះចម្បាំងប្រទេសរុស្ស៊ីបានអនុវត្តការវាយប្រហារតាមអាកាសរបស់ខ្លួនចំនួន ១៥៧ជើង និងបានវាយប្រហារមកលើគោលដៅក្រុមភេរវករចំនួន ៥៧៩កន្លែងក្នុងខេត្ត Aleppo, Deir EZ-Zor, Homs, Hama, Latakia និង Raqqa ប្រទេសស៊ីរី។ ក្រុមជីហាដជាង ២០នាក់ និងរថយន្ត SUVs ជាមួយកាំភ្លើងធុនធ្ងន់ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសដោយយ​ន្តហោះចម្បាំង Su-២៤ មកលើបន្ទាយរបស់ក្រុម ISIS ក្នុង Latakia។ យ​ន្តហោះចម្បាំង Su-២៥s របស់រុស្ស៊ីក៏បានកំទេចជុំរុំរបស់ក្រុម ISIS នៅក្នុងខេត្ត Homs​ ផងដែរ។

ISIS 20-01-16