ជុំនួបពិភាក្សាការងាររវាងតំណាងអគ្គស្នងការនគរបាលជាតិ អគ្គអន្តោប្រវេសន៍⁣ ជាមួយក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិក

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ នៅអគ្គស្នងការរដ្ឋាននគរបាលជាតិ មានបើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីការគ្រប់គ្រង ការចរាចរនូវទំនិញដែលអាច យកមកផលិតជាអាវុធមហាប្រល័យ សារធាតុវិទ្យុសកម្ម និងទំនិញយុទ្ធសាស្ត្រ (ទំនិញទ្វេរមុខ) ⁣កម្មវិធី EXBS របស់សហរដ្ឋអាមេរិក។ នៅក្នុងជំនួបពិភាក្សានេះ គឺមានការចូលរួមពីសំណាក់ លេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងភេរវកម្ម និង ប្រតិភូក្រសួងការបរទេសសហរដ្ឋអាមេរិកទទួល បន្ទុកលើការងារទំនិញទ្វេរមុខ និងទប់ស្កាត់ ការរត់ពន្ធសារធាតុវិទ្យុសកម្មដោយខុសច្បាប់ នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ នៃអគ្គស្នងការនគរបាលជាតិ និងនាយកដ្ឋានច្រកទ្វាទី១ នៃ⁣អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ថ្លែងក្នុងពិធីបើនៃជុំនួបពិភាក្សានេះ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក លគជបភ និងតំណាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មានប្រសាសន៍ថា កម្មវិធិនេះគឺជាផ្នែក មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជាមួយតំបន់ ក៏ដូចជាសកលលោកទាំងមូល ក្នុងការទប់ស្កាត់អាវុធមហាប្រល័យ និងអាវុធវិទ្យុសកម្ម ដោយខុសច្បាប់ រួមទាំងបច្ចេកវិទ្យា មួយចំនួនដែលអាចយកមកប្រើប្រាស់ ឬផលិតជាអាវុធមហាប្រល័យបាន។ ឯកឧត្តម ធន់ សាម៉ន ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក សួស អង្គារិ៍ អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទបង្ហាញមួយចំនួនស្តីពីច្បាប់ និងនិតិវិធី ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះក្នុងព្រះរាជាណាចក្រកម្ពុជា និងឆ្លើយតបទៅនឹងសំនួរមួយចំនួន ដែលរៀបចំដោយភាគីសហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះធ្វើ ឡើងដើម្បីស្វែង យល់ពីលទ្ធភាព និងសេចក្តីត្រូវការរបស់ កម្ពុជាសំរាប់មូលដ្ឋាននៃ ការផ្តល់ជំនួយចាំបាច់ នានា ក្នុងពេលខាងមុខមកដល់កម្ពុជា។ ប្រតិភូក្រសួងការបរទេសសហរដ្ឋ អាមេរិកគ្រោង នឹងជួប ពិភាក្សាស្វែងយល់ជាមួយបណ្តាក្រសួងពាក់ព័ន្ធនានា និងចុះពិនិត្យមើលតាមព្រំដែន អន្តរជាតិ និងកំពង់ផែមួយចំនួនរួមទាំងមើលពីគំរោងដែលកម្ពុជាបានបំពាក់ ឧបករណ៍រាវរក សារធាតុវិទ្យុសកម្មរួចផងដែរ។

Meeting 26-01-16_1  Meeting 26-01-16_11Meeting 26-01-16Meeting 26-01-16_2