ជុំនួបពិភាក្សាការងាររវាងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល⁣ជាមួយក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិក

0

នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានបើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីការគ្រប់គ្រង ការចរាចរនូវទំនិញដែលអាច យកមកផលិតជាអាវុធមហាប្រល័យ សារធាតុវិទ្យុសកម្ម និងទំនិញយុទ្ធសាស្ត្រ (ទំនិញទ្វេរមុខ) ⁣កម្មវិធី EXBS របស់សហរដ្ឋអាមេរិក។ នៅក្នុងជំនួបពិភាក្សានេះគឺមានការចូលរួមពីសំណាក់ លេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងភេរវកម្ម និងប្រតិភូក្រសួងការបរទេសសហរដ្ឋអាមេរិកទទួល បន្ទុកលើការងារទំនិញទ្វេរមុខ និងទប់ស្កាត់ការរត់ពន្ធសារធាតុវិទ្យុសកម្មដោយខុសច្បាប់ អគនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប្រធាន អនុប្រធាននាយកដ្ឋាន និងការិយាល័យចំណុះ។ ថ្លែងក្នុងពិធីបើនៃជុំនួបពិភាក្សានេះ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក លគជបភ និងតំណាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មានប្រសាសន៍ថា កម្មវិធិនេះគឺជាផ្នែកមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជាមួយតំបន់ ក៏ដូចជាសកលលោកទាំងមូលក្នុងការទប់ស្កាត់អាវុធមហាប្រល័យ និងអាវុធវិទ្យុសកម្ម ដោយខុសច្បាប់ រួមទាំងបច្ចេកវិទ្យា មួយចំនួនដែលអាចយកមកប្រើប្រាស់ ឬផលិតជាអាវុធមហាប្រល័យបាន។ ឯកឧត្តម កែវ ស៊ីវន អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលស្នើសុំឲ្យភាគីតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិចជួយផ្តល់វគ្គហ្វឹកហ្វើនទៅដល់មន្ត្រីជំនាញក្នុងការសើប អង្កេតស្វែងរកសារធាតុទំនិញទ្វេមុខ និងទំនិញដែលអាចយកមកផលិតជាអាវុធមហាប្រល័យ។

SSCI 27-01-16_2 SSCI 27-01-16_3SSCI 27-01-16_1 SSCI 27-01-16