បន្ទាប់ពីជួបជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ ក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិកបន្តជួបជាមួយអ្នកតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាស្វែងយល់អំពីការសហប្រតិបត្តិការមួយចំនួន។