ដំណើរទស្សនកិច្ច និងពិភាក្សាការងារតាមបណ្តាក្រសួងស្ថាប័នរបស់ក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិក

0

ពីថ្ងៃទី ១ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រ ពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) បានបន្តដំណើរ ជាមួយប្រតិភូក្រសួងការបរទេសសហរដ្ឋអាមេរិកទទួល បន្ទុកលើការងារទំនិញទ្វេរមុខ និងទប់ស្កាត់ការរត់ពន្ធសារធាតុវិទ្យុសកម្មដោយខុសច្បាប់ ដើម្បីទស្សនកិច្ច និងពិភាក្សាការងារជាមួយបណ្តាក្រសួងស្ថាប័ននៅតាមខេត្តក្រុងនានាដែលមានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាការដ្ឋានលម្ហសមុទ្ររាម កំពង់ផែស្វយ័តភ្នំពេញខ្សុំ ច្រកព្រំដែនបាវិត ច្រកព្រំដែនត្រពាំងថ្លុង ច្រកព្រំដែនដុំក្រឡ ច្រកព្រំដែនប៉ោយប៉ែត។ ដំណើរទស្សនកិច្ចនេះក្រុមការងារជួបពិភាក្សាជាមួយ គយ កាំកុងត្រូល និងអាជ្ញាធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ និងកងទ័ពជើងទឹក មន្ត្រីគយនៅកំពង់ផែភ្នំពេញខ្សុំ នគរបាលច្រកព្រំដែនបាវិត នគរបាលច្រកព្រំដែនត្រពាំងថ្លុង នគរបាលច្រកព្រំដែនដុំក្រឡ និងនគរបាលច្រកព្រំដែនប៉ោយប៉ែត។

05-02-1605-02-16_105-02-16_205-02-16_305-02-16_405-02-16_605-02-16_705-02-16_8 05-02-16_905-02-16_1205-02-16_1005-02-16_1105-02-16_13 05-02-16_14 05-02-16_15