កិច្ចប្រជុំថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ)

0

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំ(តាមរបបពីរសប្តាហ៍ម្តង សំដៅបង្កើនប្រសិទ្ធិភាពការងារ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ត្រូវបានប្រារពឡើង និងមានការចូលរួមពីសំណាក់ ឯកឧត្តមជាអនុប្រធាន សមាជិក និងលោក លោកស្រីជាប្រធាន និងអនុប្រធាននាយកដ្ឋានចំណុះទាំង៥។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើរបៀបវារៈបីសំខាន់គឺ បញ្ហាការគ្រប់គ្រង បញ្ហាជំនាញបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។ នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានធ្វើការណែរនាំទៅដល់បណ្តានាយកដ្ឋានចំណុះទាំងអស់ត្រូវធ្វើផែនការហិរញ្ញវត្ថុ ផែនការសកម្មភាព និងត្រូវទូទាត់ត្រលប់មកវិញឲ្យបានត្រឹមត្រូវ ដោយឈលើគោលការណ៍តម្លាភាព ព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែរទម្រង់យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ហើយកញ្ចប់ថវិការមួយចំនួនដែលពីមុនកាន់កាប់ដោយប្រធានស្ថាប័ន តែពេលនេះគឺទម្លាក់មកថ្នាក់នាយកដ្ឋានហើយ លើន័យនេះមិនមែនមានន័យថាថ្នាក់នាយកដ្ឋានអាចយកថវិការមកចាយវាយតាមចិត្តនោះដែរ គឺចាំបាច់ត្រូវតែមានផែនការហិរញ្ញវត្ថុ ផែនការសកម្មភាពច្បាស់លាស់ និងស្របទៅតាមគោលដៅរបស់អង្គភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនផងដែរបន្ទាប់ពីស្តាប់នូវបញ្ហា ក៏ដូចជាសំណូមពរមួយចំនួនរបស់សមាជិកអង្គប្រជុំ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះគឺប្រារពឡើងនាម៉ោង ៨:៣០ នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ទីតាំងអគ្គស្នងការរដ្ឋាននគរបាលជាតិ ដែលត្រូវនឹងថ្ងៃដែល ប្រជាជនកម្ពុជាមួយចំនួនធំចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម និងបានបញ្ចប់នៅម៉ោង ១១:៣០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាស រីករាយ និងស្និទ្ធស្នាលបំផុត។

Meeting 09-02-16_3Meeting 09-02-16Meeting 09-02-16_2Meeting 09-02-16_1 Meeting 09-02-16_4