លគជបភ បើកកិច្ចប្រជុំពិភាក្សាលើកម្រោងផែនការថវិការ និងសកម្មភាពឆ្នាំ២០១៦

0

ភ្នំពេញ៖ នាម៉ោង ៨:៣០ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម (លគជបភ) ទីតាំងអគ្គស្នងការរដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំប្រចាំខែ(តាមរបបពីរសប្តាហ៍ម្តង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លគជបភ ឯឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានប្រចាំការ លគជបភ និងជាមេបញ្ជាការបញ្ជាការរដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។ នៅក្នុងកិច្ចប្រជុំនាឱកាសនោះគឺផ្តោសសំខាន់លើរបៀបវារៈសំខានចំនួន៣គឺ៖

១. គម្រោងផែនការសកម្មភាព និងគម្រោងថវិការរបស់នាយកដ្ឋាននីមួយៗ

២. ពិភាក្សាការប្រើប្រាស់មន្ត្រីកិច្ចសន្យា និងបុគ្គលិកបណ្តែត

៣. បញ្ហាផ្សេងៗ

ស្របតាមរបៀបវារៈដែលបានគ្រោងទុកនាយកដ្ឋាននីមួយៗបានធ្វើបទបង្ហាញអំពីផែនការសកម្មភាព ក៏ដូចជាថវិការយ៉ាងលម្អិតដែលខ្លួនបានគ្រោងក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០១៦។ នាឱកាសនោះផងដែរបន្ទាប់ពីនាយកដ្ឋាននីមួយៗបានធ្វើបទបង្ហាញរួច ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំក៏បានធ្វើការណែរនាំបន្ថែមទៅដល់នាយកដ្ឋាននីមួយៗឲ្យបន្តអនុវត្តការងារដែលនៅសេសសល់នាឆ្នាំចាស់ និងចាប់ផ្តើមអនុវត្តការងារនាឆ្នាំថ្មីនេះឲ្យស្របទៅតាមផែនការដែលបានគ្រោងទុក។ ចំពោះគម្រោងថវិការ និងសកម្មភាពការងារ ជាគោលការណ៍គឺឯកឧត្តមទេសរដ្ឋមន្ត្រីក៏ដូចជាអង្គប្រជុំទាំងមូលឯកភាព តែក៏ស្នើសុំឲ្យនាយកដ្ឋានមួយចំនួនធ្វើការកែសម្រួលនូវចំណុចខ្លះនៃផែនការរបស់ខ្លួនសំដៅយ៉ាងណាសម្រេចឲ្យបាន និងស្របតាមគោលដៅរបស់លេខាធិការដ្ឋាន។ កិច្ចប្រជុំនេះផងដែរ បានបញ្ជាប់នាម៉ោងប្រមាណ ១០ និង ៣០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

Weekly Meeting 16-02-16_1 Weekly Meeting 16-02-16Weekly Meeting 16-02-16_2 Weekly Meeting 16-02-16_3