នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ នាទី នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ទីតាំងអគ្គស្នងការនគរបាលជាតិ បានរៀបចំកិច្ចប្រជុំមួយក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក លគជបភ និងជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា និងមានការចូលរួមពីប្រធានការិយាល័យទាំង៤ និងមន្ត្រីកាន់គម្រោងទាំងអស់។ គោលបំណងនៃអង្គប្រជុំនេះគឺផ្តោតសំខាន់ទៅលើរបៀបវារៈពីរសំខាន់គឺ ត្រួតពិនិត្យ និងជម្រុញប្រសិទ្ធិភាពនៃការអនុវត្តការងារក្នុងត្រីមាសទី១ ឆ្នាំ ២០១៦ សំដៅយ៉ាងណាសម្រេចឲ្យខានតែបានតាមផែនការដែរបានគ្រោងទុក។ ក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានអង្គប្រជុំក៏ ធ្វើការណែនាំដល់ប្រធានការិយាល័យទាំងបួនត្រូវប្រឹងប្រែងអនុវត្តការងារជាបន្ត ទៅតាមផែនការការងារដែលបានដាក់ជូនថ្នាក់ដឹកនាំ។ សម្រាប់ការងាររបស់ ការិយាល័យអប់រំ និងទំនាក់ទំនងសាធារណៈ ឯកឧត្តមបានធ្វើការណែនាំឲ្យធ្វើការផ្លាស់ប្តូរ Template នៃចំណងជើងរបស់រូបភាព នៅលើ Web site និងរៀបចំក្រុមការងារដើម្បីផលិតជាវីដេអូស្ពតខ្លី ដើម្បី Promote web site។ ចំណែកឯការិយា ល័យគ្រប់គ្រងមូលដ្ឋានទិន្នន័យវិញឯកឧត្តមក៏បានធ្វើ ការណែនាំ ឲ្យរៀបចំតម្លើងប្រព័ន្ធ Network និង Server ឲ្យចប់ក្នុងត្រីមាសទី១នេះ ដើម្បីកុំឲ្យស្ទះដល់ការងាររបស់ការិយាល័យ អភិវឌ្ឍន៍ផ្នែកទន់ និងផ្នែករឹង ដែលគ្រោងនឹងតម្លើងកម្មវិធីដែលផលិតបាន និងដាក់ឲ្យប្រើប្រាស់ក្នុងត្រីមាសទី២។ កិច្ចប្រជុំនេះបានបញ្ចប់នៅម៉ោង១១:០០ ក្នុងបរិយាកាសរីករាយនឹងស្និទ្ធស្នាលក្រៃលែង។



