ចាប់ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ក្រោយពី​បន្លំ​ដក​លុយ​ពី​ធនាគារ​កាណាឌីយ៉ាអស់​ជាង​៥​ម៉ឺន​ដុល្លា​រ​

0

រាជធានី​ភ្នំពេញ​៖ ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​ធនាគារ​កាណាឌីយ៉ា ឃាត់ខ្លួន និង​បាន​បញ្ជូន​ឲ្យ​នគរបាល​ការិយាល័យ​អន្តោរ​ប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១ និង​៥០​នាទី ថ្ងៃទី​២១ មិនា ឆ្នាំ​២០១៦ នេះ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពីបទ​លួច​បន្លំ​ដក​លុយ​ពី​ធនាគារ​អស់​ចំនួន ៤​ម៉ឺន​៨​ពាន់​ដុល្លារ​។​

​យោងតាម​សម្តី​ភ្នាក់ងារ​របស់​ធនាគារ​កាណាឌីយ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ Kanzi Francis Olivier ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក បាន​លួច​បន្លំ​ដក​ប្រាក់​អស់​ចំនួន ៤​ម៉ឺន ៨​ពាន់​ដុល្លារ ពី​សាខា​ធនាគារ​ស្តា​ត​ចាស់ កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​មិនា ឆ្នាំ​២០១៦ កន្លងទៅ លុះ​នៅ​ថ្ងៃកើតហេតុ​នេះ ជនសង្ស័យ​បានមក​សាខា​ធនាគារ​ទួលគោក​ម្តងទៀត ដើម្បី​ដកយក​ប្រាប់​ចំនួន ៩​ម៉ឺន​ដុល្លារ​ទៀត តែ​ត្រូវ​ខាង​ធនាគារ​កំណត់​មុខសញ្ញា​សង្ស័យ ក៏​តំរូវ​ឲ្យ​បុរស​រូបនេះ​ទៅ​ដក​ប្រាក់​ដែល​ខ្លួន​ចង់បាន​នោះ នៅ​ស្នាក់​កណ្តាល​ប្រចាំរាជធានី​ភ្នំពេញ ដែល​ស្ថិតនៅតាម​មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ ខណៈនោះ​ដោយ​ខាង​ធនាគារ បាន​រកឃើញថា ជនសង្ស័យ​បាន​ប្រើប្រាស់​លិខិតស្នាម​ក្លែងក្លាយ និង​បាន​ប្រើ​ឈ្មោះ​ជាច្រើន (​មិន​ច្បាស់លាស់​) ខាង​ធនាគារ ក៏បាន​ឲ្យ​ជនសង្ស័យ​ទៅយក​ឯកសារ​នៅ​សាខា​ធនាគារ​ទួលគោក ស្រាប់តែ​ជនសង្ស័យ បាន​បើកទ្វារ​រថយន្ត បំរុង​រត់គេចខ្លួន តែ​ត្រូវ​សន្តិសុខ​ធនាគារ ជិះ​ម៉ូតូ​ដេញតាម ទើប​ចាប់បាន​បុរស​ខ្មៅ​រូបនេះ បញ្ជូនទៅ​ឲ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មិត្តភាព​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បញ្ជូន​បន្តទៅ​កាន់​ការិយាល័យ​នគរបាល​អន្តោរ​ប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕

0302