ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦
ប្រធានាធិបតីទួរគីលោក តាយីប អែដូហ្គាន បាននិយាយបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះខ្លួនឯង និងមនុស្សបួននាក់ផ្សេងទៀតក្នុងទីក្រុងអ៊ីស្តង់ប៊ុលថាប្រទេសទួរគីនឹងមិនចុះចាញ់ទៅនឹងរបៀបវារៈក្រុមភេរវករនោះទេ។ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការបំផ្ទុះគ្រាប់បែក លោក តាយីប អែដូហ្គាន និយាយថាប្រទេសទួរគីនឹងមិនធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធនោះទេ ហើយប្រទេសទួរគីនឹងកម្ចាត់អង្គការភេរវកម្ម និងអ្នកដែលនៅពីក្រោយក្រុមភេវករ ដោយការរួបរួមរបស់ប្រទេសទួរគី។ គួរបញ្ជាក់ថារដ្ឋមន្ត្រីមហាផ្ទៃប្រទេសទួរគីបានអោយដឹងថាជនជាតិទួរគីម្នាក់ដែលជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ។