សមាជិកគ្រួសារ ១១ នាក់បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមចម្រុះអារ៉ាប់ប៊ីសាអូឌីតក្នុងប្រទែសយេម៉ែន

0

យោងតាមប្រភពព័ត៌មានពីសាក្សីនិងមន្ត្រីឲ្យដឹងថា គ្រូសារដែលមានសមាជិក ១១ នាក់ក្នុងនោះរួមមានកុមារតូចៗយ៉ាងហោចណាស់ ៤ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយដែលសន្មតថាធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ប្រភពបានបន្ថែមទៀតថា មានក្មេងស្រីតូចម្នាក់នៅរស់រានមានជីវិតបន្ទាប់ពីការវាយប្រហារនេះ ប៉ុន្តែសមាជិកក្រុមគ្រួសាររបស់ក្មេងស្រីនេះបានស្លាប់ទាំងអស់។ ហេតុការណ៍នេះកើតឡើងនៅក្រុង El-Mahala ខេត្ត Lahj  ភាគនិរតីប្រទេសយេម៉ែន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិង AP បានរាយការណ៍ថា យន្ដហោះចម្បាំងបានបាញ់មីស៊ីលចំនួន ២ គ្រាប់មកលើផ្ទះរបស់គ្រួសារដែលមានសមាជិក ១២ នាក់នេះ។

5746e36fc36188230f8b45a8