យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកសម្លាប់មេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថាមេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៦ ខែកក្កដា កន្លងមកនេះ។ ការស្លាប់របស់លោក Hafiz Saeed Khan មានការប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ឬ Daesh ក្នុងដំណើរការនៃការពង្រីកអំណាចរបស់ក្រុមទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ គួរបញ្ជាក់ផងដែរថានេះជាការសម្លាប់សកម្មប្រយុទ្ឋសំខាន់ៗរបស់ក្រុមឧទ្ទាម IS លើកទី ២ របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុណ្ណានខែនេះ។ គួររំលឹកផងដែរថា កាលពីខែឧសភា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមតាលីបង់លោក Mullah Akhtar Mansour ក្នុងការវាយប្រហារមួយក្នុងប្រទេសប៉ាគីស្ថាន៕

Drone 13-08-16