សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម

0

លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) សូមជូនដំណឹងដល់ បេក្ខជនទាំងពីរភេទ ជាមន្ត្រីកិច្ចសន្យា បុគ្គលិកអណ្តែត ដែលកំពុងបម្រើការងារនៅ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ព្រមទាំងសិស្ស និស្សិត សាធារណៈជនទូទៅ ឱ្យបានជ្រាបថា លគជបភ នឹងធ្វើការប្រឡងជ្រើសរើសបេក្ខជនទាំងពីរភេទ ចំនួន ៥០ កន្លែង ដើម្បីចូលបម្រើការងារក្នុង លេខាធិការដ្ឋាន គជបភ ក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកំណត់លក្ខខណ្ឌដូចខាងក្រោម៖
I. លក្ខណៈទូទៅ
– មានសញ្ជាតិខ្មែរ
– មានសុខភាពល្អ
– មិនមានទោសព្រហ្មទណ្ឌ
ក. សម្រាប់ក្របខណ្ឌ ក (ចំនួន ២៥ កន្លែង)
– ត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រមានតម្លៃសមមូល
– មានអាយុយ៉ាងច្រើន ៣០ឆ្នាំ
ខ. សម្រាប់ក្របខណ្ឌ ខ (ចំនួន ១០ កន្លែង)
– ត្រូវមានសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រមានតម្លៃស្មើ
– មានអាយុយ៉ាងច្រើន ២៨ឆ្នាំ
គ. សម្រាប់ក្របខណ្ឌ គ (ចំនួន ១៥ កន្លែង)
– ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
– មានអាយុយ៉ាងច្រើន ២៥ឆ្នាំ
II. ការដាក់ពាក្យសុំប្រឡង
បេក្ខជនទាំងពីរភេទត្រូវមកទទួលពាក្យ និងដាក់ពាក្យសុំសិទ្ធប្រឡងនៅ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ទីតាំងទ័ពអាកាស ពោធិ៍ចិនតុង) និង សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ទួលគោក) រៀងរាល់ ម៉ោងធ្វើការចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៧ និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៧។
ចំពោះមុខវិជ្ជាប្រឡង កាលបរិច្ឆេតប្រឡង និងបញ្ជីរាយនាមបេក្ខជន គណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងពេលក្រោយ។
លេខទូរស័ព្ទទំនាក់ទំនង៖

១. លោក លី ជូខេង
លេខទូរស័ព្ទ   ០១២ ៣៣០ ៧២១

២.​ លោកស្រី នែល កល្យាណ
លេខទូរស័ព្ទ   ០១២ ៧៨៦ ០២២


សូមទាញយក