ការប្រឡងជ្រើសរើសមន្ត្រីរាជការអោយចូលបម្រើការងារនៅលេខាធិការដ្ឋាន
នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅលេខាធិការដ្ឋាន គជបភ សម្រាប់ឆ្នាំ២០១៩ ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅមណ្ឌលប្រឡង លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដែលមានទីតាំងក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ (ក្បាលថ្នល់)។ បញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង ប្លង់តុ និងបទបញ្ញត្តិសម្រាប់បេក្ខជនមានបិទនៅមណ្ឌលប្រឡងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
វិញ្ញាសា និងរយៈពេលប្រឡង :
១. វិញ្ញាសារចំណេះដឹងទូទៅ និងវិញ្ញាសារពាក់ព័ន្ធនឹងភេរវកម្ម រយៈពេល ១ម៉ោង៣០ នាទី ចាប់ពី ម៉ោង ៩:០០នាទី រហូតដល់ម៉ោង ១០:៣០ នាទីព្រឹក
២. បេក្ខជនអាចសរសេរជាភាសាបរទេសបាន។
បញ្ជាក់
បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងវេលាម៉ោង ៨:០០នាទីព្រឹក នាថ្ងៃទី១៧ ខែកញ្ញា
ឆ្នាំ២០១៥ ដោយភ្ជាប់មកជាមួយនូវបង្កាន់ដៃទទួលពាក្យសុំចុះឈ្មោះប្រឡង។ ព័ត៌មានបន្ថែមសូមទំនាក់
ទំនងតាមទូរស័ព្ទលេខ៖ ០១៦ ៦៨ ៦៨ ៨៣/ ០១២ ៧៧ ០២ ៧៤។
លេខាធិការដ្ឋាន គជបភ សូមរក្សាសិទ្ធិកែប្រែខ្លឹមសារណាមួយនៃសេចក្តីជូនដំណឹងនេះក្នុងករណ៏
មានការចាំបាច់។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន។