អស្ចារ្យ! WhatsApp អាច​ប្រើ​មុខងារ Video Conferencing បាន​ដល់​ទៅ ៨នាក់ 

0

ស្របពេល​ជាមួយ​ហ្នឹង​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ មានកម្ម​វិធី​ជាច្រើន​ដែល​ត្រូវបាន​គេ​យកមក​ធ្វើជា​ការទាក់ទង​គ្នា​តាមរយៈ Video Conferencing ជំនួស​ឱ្យ​ការជួប​មុខ​គ្នា​ដោយផ្ទាល់ មានដូចជា Facebook Messenger, Skype, Zoom និង Microsoft Teams ជាដើម។ ដោយឡែក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កម្មវិធី WhatsApp ផងដែរ។

ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​នេះ គឺអាច​ធ្វើឱ្យមាន​ចំនួន​អ្នក​ចូលរួមបាន​កាន់តែ​ច្រើន ពោលគឺ​អាចធ្វើ​ការចូល​រួម​ក្នុង Video Conferencing បាន​ដល់​ទៅ ៨នាក់ ដែល​ពីមុន​បានតែ៤នាក់​ប៉ុណ្ណោះ។ ចំពោះ​សមាជិក​ដែល​ចង់​ចូលរួម​ក្នុង​ក្រុម គឺ​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កម្មវិធី WhatsApp ទៅ​ជំនាន់​ចុងក្រោយបង្អស់​ទើប​អាច​ធ្វើការ​ចូលរួមបាន។

ខាងក្រោម​នេះ​គឺជា​របៀប​ដើម្បី​ចាប់ផ្ដើម Video Conferencing៖

  1. បើក​កម្មវិធី WhatsApp ហើយ​ចុច​លើ​ប៊ូ​តុង Call ដែល​នៅ​ផ្នែក​ខាងក្រោម​អេក្រង់
  2. បន្ទាប់មក​ចុច​លើ​រូប​សញ្ញា “Call+” ដែល​នៅ​ផ្នែក​ខាងលើ និង​ខាងស្ដាំ​អេក្រង់
  3. ចុច​លើ​ពាក្យ “New Group Call” ហើយ​ជ្រើសរើស​សមាជិក​ដើម្បី​បញ្ចូល (បាន​ដល់៧នាក់)
  4. ចុច​លើ​រូប​សញ្ញា វីដេអូ ដើម្បី​ចាប់ផ្ដើម Video Conferencing៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here