អ្វី​ជា​កម្មវិធី Open Source?

0

ពាក្យ​ថា Open Source សំដៅ​ទៅលើ​អ្វីមួយ​ដែល​មនុស្ស​អាចធ្វើ​ការកែ​ប្រែ​និង​ចែករំលែក ព្រោះ​ទម្រង់​របស់​វា​អាច​អនុញ្ញាត​ឲ្យ​អ្នក​ចូលទៅ​ប្រើប្រាស់​ជា​សាធារណៈ។ ពាក្យ​នេះ​សោត​ត្រូវគេ​និយម​យកទៅ​ភ្ជាប់​ជាមួយ​ពាក្យ Software ហើយក៏​មានការ​ងឿងឆ្ងល់ ថា​តើ Open Source Software មាន​អត្ថន័យ​ដូចម្តេច?

និយាយ​ឲ្យ​ងាយ​យល់​វា​ជា​ប្រភេទ​កម្មវិធី​លើ​កុំព្យូទ័រ ដែល​អ្នក​អភិវឌ្ឍ (Developer) បាន​បើកចំហ​ប្រភព​កូដ (Source Code) ឲ្យ​ទៅ​អ្នក​រាល់គ្នា​អាចធ្វើ​ការត្រួតពិនិត្យ កែប្រែ និង​ច្នៃ​ឲ្យ​ប្រសើរឡើង។ កូដ​នេះ​បង្កើត​ដោយ​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ ហើយ​អ្នកប្រើប្រាស់​ក៏​អាច​ផ្លាស់ប្តូរ​ទៅតាម​ទម្រង់​នៃ​ដំណើរ​ការដែល​ខ្លួន​ចង់បាន​ឬ​កែ​ចន្លោះប្រហោង​បើ​គិតថា​ដំណើរការ​ពុំ​ប្រក្រតី។ ឧទាហរណ៍​ដូចជា​កម្មវិធី LibreOffice និង GNU Imgae Manipulation។

ខុសគ្នា​ទៅនឹង Closed Source ឬ Proprietary Software ដោយ​ប្រភព​កូដ​នេះ​មានតែ​ក្រុមការងារ ស្ថាប័ន ឬ​បុគ្គល​អ្នកបង្កើត​តែប៉ុណ្ណោះ ដែល​អាច​ចូល​កែប្រែបាន។ ជា​ញឹកញយ​អ្នកប្រើប្រាស់​ត្រូវបាន​ទាមទា​រ​ឲ្យ​យល់ព្រម​លើ​អាជ្ញាប័ណ្ណ​ដំណើរការ​កម្មវិធី​នោះ ឧទាហរណ៍​ដូចជា​កម្មវិធី Microsoft Office និង Adobe Photoshop៕

LEAVE A REPLY

Please enter your comment!
Please enter your name here