Apple មិន​ព្រម​អនុញ្ញាត​ឲ្យ Facebook Gaming មាន​លើ App Store ព្រោះ​អាច​នាំឱ្យ​ខាត​ចំណូល

0

Apple បានប្រកែក​មិន​ទទួល​ជាថ្មី​ម្ដងទៀត​នូវ​កម្មវិធី Facebook Gaming សម្រាប់​ដាក់​លើ iOS App Store របស់ខ្លួន។ កម្មវិធី​នេះ​ត្រូវបាន Apple ត្រួតពិនិត្យ​កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​សម្រេច​ថា​មិន​ទទួលយក​វា​យ៉ាងច្បាស់​តែម្ដង។

ក្រុមការងារ​របស់ Facebook ហាក់​មិន​ភ្ញាក់ផ្អើល​នឹង​ការសម្រេចចិត្ត​របស់ Apple ឡើយ ដោយសារ​ពួកគេ​បាន​ព្យាយាម​ដាក់​ដំណើរការ​កម្មវិធី​នេះ​លើ App Store តាំងពី​ខែកុម្ភៈ​មកម្ល៉េះ ដោយ​មិន​ទទួលបាន​ជោគជ័យ​ម្ដង​ឡើយ។

Facebook Gaming ប្រៀបដូចជា Game Store មួយ ដែលមាន​ផ្ដល់ជូន​ហ្គេម​ជាច្រើន​ប្រភេទ​នៅក្នុង​នោះ ហើយ​អ្នកលេង​អាចធ្វើ​ការ Live Stream ការលេង​របស់ខ្លួន​តា​ម​បណ្ដាញ​សង្គម​របស់ Facebook បាន​ផងដែរ។ ដោយសារតែ​វា​ជា Game Store មួយ ទើប Apple មិន​ព្រម​អនុញ្ញាត​ឲ្យ​វា​មាន​លើ App Store របស់ខ្លួន ព្រោះថា​មុខ​ជំនួញ App Store និង Apple Arcade របស់ Apple អាច​រង​ផលប៉ះពាល់​ពី Facebook Gaming នេះ ពោល​គឺអាច​ខាតបង់​ចំណូល។

ទោះបីជា​មិន​ទទួលបាន​ជោគជ័យ​នាពេលនេះ​មែន ប៉ុន្តែ Facebook រំពឹងថា Apple អាច​នឹង​គិតគូរ​ឡើងវិញ​លើ​ការច្រានចោល​សំណើ​របស់ខ្លួន៕

ដកស្រង់​ចេញពី 9to5Mac ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here