ក្រុមហ៊ុន Facebook នឹង​បិទ​នូវ​មុខងារ​ប្រើប្រាស់​មួយចំនួន​នៅលើ​កម្មវិធី WhatsApp ប្រសិនបើ​អ្នក​មិន​ទទួលយក​នូវ​គោលការណ៍​ឯកជន​ភាព (Privacy Policy)

0

ថ្ងៃទី 15 ខែឧសភា​នេះ​គឺជា​ថ្ងៃ​ចុងក្រោយ​ក្នុងការ​ទទួលយក​នូវ​ការ​អាប់​ដេ​ត​ថ្មី​ទៅលើ​គោលការណ៍​ឯកជន​ភាព (Privacy Policy) នៅក្នុង​កម្មវិធី WhatsApp ។ ក្រុមហ៊ុន​នេះ​បាន​ជូនដំណឹង​ទៅកាន់​អ្នកប្រើប្រាស់​ជាច្រើន​របស់ខ្លួន​អំពី​គោលការណ៍​ឯកជន​ថ្មី​នេះ​តាំងពី​ខែមករា​នេះ​ម្ល៉េះ។

ក្នុងការ​ប្រកាស​ជា​ផ្លូវការ​នោះ អ្នកប្រើប្រាស់​ទាំងអស់រ​បស់​កម្មវិធី WhatsApp ត្រូវ​ទទួលយក​នូវ​ការ​អាប់​ដេ​តទៅ​លើ​គោលការណ៍​ឯកជន (Privacy Policies) នេះ​នៅត្រឹម​ថ្ងៃទី 8 ខែកុម្ភៈ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​វា​មាន​បញ្ហា​ប្រឆាំង​ជាច្រើន​កើតឡើង​ចំពោះ​គោលការណ៍​នេះ ក្រុមហ៊ុន​ក៏​កំណត់​ពន្យារពេល​ថ្ងៃ​ផុតកំណត់​ដល់​ថ្ងៃទី 15 ខែឧសភា​សម្រាប់​គោលការណ៍​ថ្មី​នេះ។

គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី WhatsApp គឺជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Facebook តាំងពី​ឆ្នាំ 2014 ដែល​នេះ​មានន័យថា WhatsApp គឺ​គ្រប់គ្រង​ដោយ Facebook ។ ចាប់តាំងពី​ពេលនោះ​មក Facebook និង WhatsApp អាច​ចែករំលែក​គ្នា​ទៅវិញទៅមក​ដើម្បី​ពង្រឹង​ទៅលើ​សេវាកម្ម និង​ស្ថិតិ​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង។ សម្រាប់​អ្នក​ដែល​មិន​ទទួលយក​នូវ​គោលការណ៍​ឯកជន​ថ្មី​របស់ WhatsApp នោះ ក្រុមហ៊ុន Facebook នឹងធ្វើ​ការបិទ​នូវ​មុខងារ​មួយចំនួន​នៅលើ​គណនី​របស់​ពួកគេ​ដូចជា៖

  • អ្នកមិនអាចចូលទៅកាន់បញ្ជីឆាតរបស់អ្នក
  • អ្នកមិនអាចទទួលបាននូវការខសាររំលឹក (Notifications)
  • WhatsApp នឹងបញ្ឈប់នូវការផ្ទេរសារ និងទៅកាន់ស្មាហ្វូរបស់អ្នក

ក្រៅពីនេះ WhatsApp បញ្ជាក់ថា ប្រសិនបើ​អ្នក​មិនមាន​សកម្មភាព​អ្វី​នោះទេ​ក្នុង​រយៈពេល 120 ថ្ងៃនោះ គណនី​របស់​អ្នកនឹង​ត្រូវបាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ផងដែរ៕

ប្រភព៖ https://gbhackers.com/facebook-limit-your-whatsapp-feature/

LEAVE A REPLY

Please enter your comment!
Please enter your name here