នៅថ្ងៃទី 7 ខែឧសភានេះ ក្រុមហ៊ុនប្រេងធំបំផុតរបស់សហរដ្ឋអាមេរិក Colonial Pipeline ដឹងថាខ្លួនរងនូវការវាយប្រហារពីមេរោគ ransomware ហើយក្រុមហ៊ុនក៏សម្រេចចិត្តក្នុងការបិទនូវប្រតិបត្តិការទាំងអស់របស់ខ្លួន។ ក្រុមហ៊ុន Colonial Pipeline ផលិតប្រេងសាំង និងប្រេងម៉ាស៊ូតជាងពាក់កណ្តាលសម្រាប់ផ្គត់ផ្គង់នៅឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក។
បន្ទាប់ពីក្រុមហ៊ុននេះដឹងថាខ្លួនគឺជាជនរងគ្រោះរបស់មេរោគ ransomware នេះ ពួកគេបានធ្វើសកម្មភាពឆ្លើយតបបន្ទាន់ដើម្បីស្រោចស្រង់ស្ថានភាពនេះវិញ ហើយពួកគេក៏បិទនូវប្រព័ន្ធខ្លះរបស់ខ្លួនជាបណ្តោះអាសន្នដើម្បីបញ្ឈប់នូវប្រតិបត្តិការនៃការបង្ហូរប្រេងនេះ។ គួរបញ្ជាក់ផងដែរថាក្នុងមួយថ្ងៃ ក្រុមហ៊ុននេះនាំចេញប្រេងចំនួន 2.5 លានប៉ារ៉ែល ហើយបំពង់បង្ហូររបស់ខ្លួនគឺមានប្រវែងប្រហែលជា 9 គីឡូម៉ែត្រ។ នេះមានន័យថា វាមានការបង្ហូរប្រេងចំនួន 454 លានលីត្រក្នុងមួយថ្ងៃតាមរយៈបំពង់ទាំងនេះ។
អតីតទីភ្នាក់ងាររបស់រដ្ឋបាលសហរដ្ឋអាមេរិកដែលធ្វើការនៅផ្នែកសុវត្ថិភាពអ៊ីនធឺរណិតប៉ាន់ស្មានថា ហេគឃ័រដែលនៅពីក្រោយការវាយប្រហារនេះគឺ ‘DarkSide’។ នៅក្នុងការវាយប្រហារនេះ ហេគឃ័រអាចលួចទិន្នន័យបានចំនួន 100GB តាមរយៈបណ្តាញ Network របស់ក្រុមហ៊ុននេះ ប៉ុន្តែហេគឃ័រមិនអាចគ្រប់គ្រងប្រព័ន្ធរបស់ក្រុមហ៊ុននេះបានទេ៕
ប្រភព៖ https://gbhackers.com/ransomware-attack-on-the-u-s-largest-gasoline-pipeline/