មេរោគ ransomware វាយប្រហារទៅ​លើ​ប្រព័ន្ធ​សុខាភិបាល​អៀរឡង់

0

អាជ្ញាធរផ្នែកសុខាភិបាលនៅប្រទេសអៀរឡង់ បានប្រកាសប្រាប់អ្នកជម្ងឺខ្លួនថា សេវាសង្គ្រោះបន្ទាន់នឹងត្រូវ បានពន្យាពេលដោយសារមានការវាយប្រហារពីមេរោគ ransomware ទៅលើប្រព័ន្ធវេជ្ជសាស្រ្តនៅ ពេញផ្ទៃប្រទេស។ នាយកប្រតិបត្តិសេវាសុខាភិបាល (HSE) ដែលជាអាជ្ញាធរសុខាភិបាលប្រចាំ ប្រទេសបានបញ្ចេញព័ត៌មាននេះកាលពីយប់ថ្ងៃច័ន្ទ។

អាជ្ញាធរកំពុងតែស៊ើបអង្កេតពីផលប៉ះពាល់ទៅលើប្រព័ន្ធជាមួយនឹងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត និងអ្នកជំនាញផ្នែកមេរោគ ransomware៖ “ជាចម្បង យើងត្រូវគិតដល់សុវត្ថិភាពអ្នកជម្ងឺ និងលៃលក យ៉ាងណាឱ្យសេវាសំខាន់ៗនៅដំណើរការជាធម្មតា។ យើងមិនបិទបាំងពីបញ្ហាដែលកើតមាននេះទេ ដោយសារតែវាជារឿងធម្មតាទៅហើយទាក់ទងនឹងការវាយប្រហារទៅលើប្រព័ន្ធនេះ”។

នៅក្នុងសារ HSE បានបង្ហាញច្បាស់ថា ខ្លួនគ្មានគម្រោងនឹងបង់ថ្លៃជម្រិតដែលទាមទារដោយហេគឃ័រ ទេ។ អាជ្ញាធរបានលើកឡើងថា មានប្រព័ន្ធជាង ២ពាន់ត្រូវរងផលប៉ះពាល់ ហើយក៏ជះឥទ្ធិពលដល់ អ្នកជម្ងឺផងដែរ ដូច្នេះយើងនឹងតំឡើងប្រព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ម្យ៉ាងទៀត នាយកក្រុមការងារឆ្លើយតបនឹងឧប្បត្តិហេតុបច្ចេកវិទ្យា (IRISS-CERT) លោក Brian Honan បានលើកឡើងថា៖ “យើងមិនភ្លេចថាក្រុមហេគឃ័របានវាយប្រហារលើវិស័យសុខាភិបាលប្រទេសអៀរឡង់។ ការស៊ើបអង្កេត និងការចាប់ខ្លួនហេគឃ័រ ជារឿងសំខាន់ដែលអាជ្ញាធរគួរតែយកចិត្ត ទុកដាក់”។ លោក Honan បានសន្និដ្ឋានថា មេរោគ ransomware នៅប្រទេសអៀរឡង់ និងកំណត់ត្រា ឧប្បត្តិហេតុមុនៗ មិនខុសអ្វីពីការវាយប្រហារទៅលើប្រទេសជាច្រើននោះទេ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here