ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Google Project Zero រកឃើញនូវការវាយប្រហារថ្មីឈ្មោះថា Rowhammer ដែលមានគោលដៅទៅលើ RAM cards ។ Rowhammer ត្រូវបានរកឃើញដំបូងបំផុតនៅក្នុងឆ្នាំ 2014 ។ ការវាយប្រហារ Rowhammer នេះផ្អែកទៅលើកម្មវិធីមេរោគដែលអាចប្រតិបត្តិការងារ read/write នៅលើ memory cells នៅក្នុងប្រព័ន្ធ system ដែលឆ្លងមេរោគ។
សម្រាប់ memory cells នេះបានផ្លាស់ប្តូរតម្លៃពី 0 ទៅលេខ1 និងលេខ 1 ទៅលេខ 0 វិញដែលធ្វើអោយមានបញ្ហាទៅលើប្រតិបត្តិការនៅក្នុងម៉េមូរីនេះ។ ការវាយប្រហារ Rowhammer នេះមានគោលដៅទៅលើ DDR3 RAM cardsនិង DDR4 RAM តាមរយៈការដំណើរការនូវកូដ JavaScript code នោះ។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ការវាយប្រហារ Rowhammer នេះអាចលួចទិន្នន័យចេញពី RAM ហើយពេលនេះវាមានសមត្ថភាពក្នុងការកែប្រែទៅលើ Bits នៃ Cells ជាច្រើននៅលើម៉េមូរីនោះ ខណៈកាលពីពេលមុននេះ ការវាយប្រហារ Rowhammer នេះអាចកែប្រែ Bit នៅលើកោសិកា Cell តែមួយប៉ុណ្ណោះ៕