ក្រុមហេគឃ័ររកប្រាក់បានជាង 80 លានដុល្លារអាមេរិកតាមរយៈការបោកអ្នកប្រើប្រាស់អោយទិញរូបិយប័ណ្ណគ្រីបតូ (CRYPTOCURRENCY FRAUD)

0

រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានទទួលនូវពាក្យបណ្តឹងជាង 7,000 ពីអ្នកប្រើប្រាស់ដែលខាតបង់ទឹកប្រាក់សរុបជាង 80 លានដុល្លារអាមេរិករបស់ពួកគេនៅក្នុងការវិនិយោគបោកប្រាស់ទៅលើរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ចាប់តាំងពីខែតុលា ឆ្នាំ 2020 ។

នៅក្នុងការចេញផ្សាយរបស់គណៈកម្មធិការពាណិជ្ជកម្មសហព័ន្ធ (FTC) បញ្ជាក់ថា ការបោកប្រាស់នេះគឺចាប់ផ្តើមតាមរយៈការបញ្ជូនសារនៅលើវេទិកាអនឡាញអំពីការវិនិយោគទៅលើរូបិយប័ណ្ណនេះដែលហេគឃ័របានប្រើប្រាស់នូវរូបភាពក្លែងក្លាយរបស់ជនល្បីល្បាញនៅលើ Twitter និង​ Facebook ដើម្បីធ្វើការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់អោយធ្វើការវិនិយោគក្លែងក្លាយនេះ។

ការបង្កើតនូវគណនីក្លែងក្លា (Fake Profiles) គឺជាការបំពានទៅលើគោលការណ៍របស់ក្រុមហ៊ុន Twitter ហើយTwitter moderators ក៏ខំប្រឹងក្នុងការលុបចោលនូវគណនីក្លែងក្លាយទាំងអស់នោះផងដែរ។ នៅក្នុងករណីខ្លះ ជនបោកប្រាស់ជ្រើសរើសនៅក្នុងការហេគទៅលើ Profiles របស់ជនល្បីល្បាញទាំងនោះតែម្តងជាជាងការក្លែងបន្លំធ្វើជាម្ចាស់គណនីនេះ។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាឆ្នាំមុននេះ លោក Musk, Joe Biden, Barack Obama និង

Kanye West ក៏ត្រូវបានហេគឃ័រវាយប្រហារនៅលើ Twitter និងចាប់ផ្តើមយុទ្ធនាការក្លែងបន្លំទៅលើ Bitcoin ផងដែរ។ ដូចនេះ សូមអ្នកវិនិយោគទាំងអស់មានការប្រុងប្រយ័ត្នមុននឹងទិញរូបិយប័ណ្ណគ្រីបតូនេះ៕

ប្រភព៖ https://www.securitynewspaper.com/2021/05/18/hackers-earn-more-than-80-million-usd-in-cryptocurrency-fraud-schemes/

LEAVE A REPLY

Please enter your comment!
Please enter your name here