នៅក្នុងការវាយប្រហារថ្មីៗនេះនៅលើខ្សែសង្វាក់ផលិតកម្មនៅក្នុង Codecov អាចធ្វើការអោយប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន។ ក្រុមហ៊ុនមួយនៅក្នុងចំណោមស្ថាប័នដែលរងគ្រោះនេះក៏មាន Monday.com ដែលក្រុមហ៊ុននេះផ្តល់នូវដំណោះស្រាយទៅលើការគ្រប់គ្រងការងារ Workflow Management អនឡាញសម្រាប់ក្រុម project managers, sales teams, marketing និងក្រុមអាជីវកម្មជាច្រើនទៀត។
នៅក្នុងរបាយការណ៍ចេញពី (SEC) Form F-1 បញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេត ហេគឃ័របានធ្វើការកូពីនូវកូដ Source Code ចេញពីក្រុមហ៊ុននេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Monday.com និយាយថា វាមិនមានភ័ស្តុតាងណាមួយដែលបង្ហាញថាឧក្រិដ្ឋជនបានលួចយកនូវកូដ source code ឬធនធានជាច្រើនទៀតរបស់ក្រុមហ៊ុននេះទេ។ ក្រុមហ៊ុន Monday.com ធានាថា ព័ត៌មានរបស់បុគ្គលិកនៃអតិថិជនរបស់ខ្លួនមិនត្រូវបានបែកធ្លាយនៅក្នុងគ្រោះថ្នាក់នេះទេ។
Monday.com មិនមែនជាក្រុមហ៊ុនតែមួយដែលរងគ្រោះនៅក្នុងឧប្បត្តិវហេតុ Codecov នេះទេ ក្រុមហ៊ុនសុវត្ថិភាព Rapid7 ក៏ទម្លាយថា កូដរបស់ក្រុមហ៊ុនខ្លួនក៏រងការវាយប្រហារនេះផងដែរ។ សម្រាប់ក្រុមហ៊ុន HashiCorp បញ្ជាក់ថា GPG private key របស់ខ្លួនក៏ត្រូវបានបំពានដោយការវាយប្រហារនេះដែរ។ ក្រុមហ៊ុនជាច្រើនទៀតដូជជា Twilio , Coalition និង Confluent ដែលជាក្រុមហ៊ុនសេវាកម្មក្លោដ (cloud services) ក៏រងគ្រោះនៅក្នុង Codecov នេះដែរ៕