ចាប់ខ្លួនជនសង្ស័យដោយមិនដឹងខ្លួនកំពុងប្រើកម្មវិធី ANOM

0

យោងតាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យរាប់រយនាក់ នៅបណ្តាលប្រទេសចំនួន១៨ប្រទេសត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេមិនដឹងខ្លួនថាកំពុងប្រើកម្មវិធី ANOM ដែលដំណើរការដោយទីភ្នាក់ងារ FBI នៅក្នុងការតាមដានសាររបស់ពួកគេគ្រប់ពេលវេលា។

នៅក្នុងប្រតិបត្ដិការអស់រយៈពេល៣ឆ្នាំកន្លងមកហើយ ស្ថិតក្រោមកិច្ចសហការរួមគ្នារវាងប្រទេសអូស្រ្តាលី និងទីភ្នាក់ងារ FBI ក្នុងការបង្កើតកម្មវិធីនេះឡើង បានសង្កេតឃើញថា កម្មវិធីទូរស័ព្ទវៃឆ្លាត ANOM ត្រូវបានចែកចាយដោយសម្ងាត់ទៅកាន់ក្រុមឧក្រិដ្ឋជន។

នៅក្នុងនោះពួកគេរួមបញ្ចូលជនសង្ស័យទាំងអស់ ដែលមានការជាប់ទាក់ទងទៅនឹងក្រុមឧក្រិដ្ឋជន និងអង្គការឧក្រិដ្ឋកម្ម។

គួរបញ្ជាក់ដែរថា នៅក្នុងប្រតិបត្តិការគ្រឿងញៀន អាវុធ និងថវិកាត្រូវបានរឹបអូសយក៕

ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here