ទូរស័ព្ទ Android ចំនួន ៩លានគ្រឿងដំណើរការកម្មវិធីមេរោគ

0

ទូរស័ព្ទស្មាតហ្វូន Android ច្រើនជាង ៩លានគ្រឿង កំពុងដំណើរការកម្មវិធីមេរោគ ដែលទាញចេញពីហាងកម្មវិធី AppGallery របស់ក្រុមហ៊ុន Huawei។

អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺរណិតនៅក្រុមហ៊ុន Doctor Web security ថ្មីៗនេះបាន រកឃើញហ្គេមជិត ២០០ហ្គេម ដែលមានមេរោគ Android.Cynos.7.origin នៅក្នុងកម្មវិធី ហ្គេមទាំងនោះ។

មេរោគ Android.Cynos.7.origin ជាកំណែថ្មីចេញពីមេរោគដើម Cynos ហើយវាត្រូវបានរកឃើញនៅក្នុងកម្មវិធីហ្គេមចំនួន ១៩០កម្មវិធី ដែលមានទូរស័ព្ទដៃចំនួន ៩៣០០ ០០០គ្រឿងបានទាញយក។ មេរោកនេះត្រូវបានរចនា ជាពិសេសដើម្បីប្រមូលទិន្ន័យដូចជាលេខទូរស័ព្ទ និងទិន្ន័យផ្សេងៗទៀតដែលអាចចែក ចាយទៅកាន់ក្រុមអភិវឌ្ឍន៍មេរោគ។

មេរោគនេះអាចប្រមូលទិន្ន័យផ្សេងៗទៀតដែលមានដូចជា លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ ទីតាំងរបស់ឧបករណ៍តាមរយៈប្រព័ន្ធ GPS និង Wi-Fi ទិន្ន័យទាក់ទងនឹងបណ្តាញទូរស័ព្ទផ្សេងទៀត និងព័ត៌មានលម្អិតរបស់ឧបករណ៍៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទិ២៦ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here