ហេគឃ័ររុស្ស៊ីបានសារភាពចំពោះការវាយប្រហារលើប្រព័ន្ធផ្គត់ផ្គង់ទឹកអាមេរិក បារាំង និងប៉ូឡូញ

0

ក្រុមហេគឃ័រនៅពីក្រោយការវាយប្រហារប្រព័ន្ធផ្គត់ផ្គង់ទឹកនៅប្រទេសអាមេរិក ប៉ូឡូញ និងបារាំង បច្ចុប្បន្នត្រូវបានជឿជាក់ថាមានទំនាក់ទំនងជាមួយក្រុមយោធារុស្ស៊ី បើយោងតាមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខ Mandiant កាលពីថ្ងៃពុធ។

ហេតុអ្វីបានជាវាសំខាន់៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតែជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលគ្មានសុវត្ថិភាព និងត្រូវបានវាយប្រហារដោយជោគជ័យអាចឱ្យហេគឃ័ររំខានដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកផឹក និងប្រព័ន្ធចំរោះទឹកកខ្វក់។

ក្រុមហ៊ុន Mandiant ដែលគ្រប់គ្រងដោយក្រុមហ៊ុន Google បានថ្លែងនៅក្នុងរបាយការណ៍ថ្ងៃពុធថា ក្រុមហេគឃ័រយោធារុស្ស៊ីដែលគេស្គាល់ថាជា Sandworm ហាក់ដូចជាមានទំនាក់ទំនាក់ដោយផ្ទាល់ជាមួយក្រុមសកម្មជនហេគឃ័រជាច្រើនដែលគាំទ្រដោយរុស្ស៊ី។ ក្រុមមួយនៅក្នុងចំណោមនោះគឺជាកងទ័ពសាយប័រ (Cyber Army) របស់រុស្ស៊ី ដែលបានឆ្លើយទទួលខុសត្រូវចំពោះការវាយប្រហារសាយប័រជាច្រើនករណីលើប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងឆ្នាំនេះ។ ក្រុម Sandworm ត្រូវបានគេជឿជាក់ថាមានសមត្ថភាព និងឥទ្ធិពលដោយផ្ទាល់លើសកម្មភាពរបស់ក្រុម Cyber Army របស់រុស្ស៊ី បើយោងតាមក្រុមហ៊ុន Mandiant។

បើក្រលេកទៅមើលព្រឹត្តិការណ៍កាលពីខែមករា ក្រុម Cyber Army របស់រុស្ស៊ីក៏បានបង្ហោះនៅក្នុង Telegram Channel ថា ខ្លួនបានរៀបចំប្រព័ន្ធដែលគ្រប់គ្រងការផ្គត់ផ្គង់ទឹកនៅក្នុងរដ្ឋ Texas មួយចំនួន និងប្រព័ន្ធចំរោះទឹកកខ្វក់នៅក្នុង Polish Village។ ការវាយប្រហារមួយនៅទីក្រុង Muleshoe នៃរដ្ឋ Texas ដោយហេគឃ័របានបូមទឹករាប់សិបពាន់ Gallons តាមផ្លូវ និងបំពង់បង្ហូរទឹក បើយោងតាមសារព័ត៌មាន The Washington Post។ រីឯ ទីក្រុងចំនួនពីរផ្សេងទៀតនៅក្នុងរដ្ឋ Texas ក៏រងការវាយប្រហារលើបណ្តាញ Networks នៅពេលដំណាលគ្នានៃការវាយប្រហាររបស់ទីក្រុង Muleshoe បើយោងតាមរបាយការណ៍ CNN។ កាលពីខែមីនា ក្រុមហេគឃ័រដ៏ដែលនេះបានចែករំលែកវីដេអូថា ខ្លួនបានលួចចូលទៅក្នុងស្ថានីយវារីអគ្គិសនី (Hydroelectric) របស់ប្រទេសបារាំង និងអាចបញ្ជាលើកម្រិតកំពស់ទឹក។

ប៉ុន្តែ ក្រុមហ៊ុន Mandiant មិនអាចបញ្ជាក់ថាតើក្រុម Sandworm មានទំនាក់ទំនងផ្ទាល់នៅក្នុងការវាយប្រហារសាយប័រលើប្រព័ន្ធផ្គត់ផ្គង់ទឹកជាក់លាក់ទាំងនេះបានទេ។ សារព័ត៌មានបារាំងបានរាយការណ៍កាលពីថ្ងៃពុធថា ហេគឃ័ររុស្ស៊ីមានគោលដៅលើរោងម៉ាស៊ីនរបស់បារាំង (French Mill) នៅពេលពួកគេជឿថា ពួកគេកំពុងតែវាយប្រហារលើទំនប់វារីអគ្គិសនី (Hydroelectric Dam)។

ប្រព័ន្ធផ្គត់ផ្គង់ទឹកអាមេរិកបានក្លាយជាគោលដៅដ៏សំខាន់នៃការវាយប្រហារកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីរដូវស្លឹកឈើជ្រុះ ហេគឃ័រអឺរ៉ង់ក៏បានលួចចូលទៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកអាមេរិក យ៉ាងហោចណាស់ចំនួន៦ (U.S. Water Utilities) ។ កាលពីខែវិច្ឆិកា ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ប្រជាជនប្រមាណជា ២លាននាក់របស់រដ្ឋ Texas ខាងជើងបានប្រឈមនឹងការវាយប្រហារសាយប័រ និងបានរាំងស្ទះដល់ដំណើរការមួយចំនួន។

ទោះបីជាយ៉ាងណាក្តី ការវាយប្រហារសាយប័ររបស់រុស្ស៊ីដែលត្រូវបានសង្ស័យនាពេលថ្មីៗនេះបានក្លាយជាចំណុចគួរឱ្យកត់សម្គាល់លើកដំបូងថា រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញពីចំណាប់អារម្មណ៍លើប្រព័ន្ធផ្គត់ផ្គង់ទឹករបស់អាមេរិក។ ក្រុម Sandworm បានចងភ្ជាប់ជាមួយការវាយប្រហារលើអ្នកផ្គត់ផ្គង់ Ukrainian Telecom និងយុទ្ធនាការផ្សព្វផ្សាយរបស់ French President Emmanuel Macron។ ជាងនេះ ក្រុម Sandworm ក៏បាននៅពីក្រោយនៃការវាយប្រហារមេរោគ NotPetya Malware ដែលប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើននៅទូទាំងពិភពលោក និងបណ្តាលឱ្យខូចខាតប្រាក់រហូតដល់ទៅជាង ១ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធទឹកតែងតែខ្វះខាតនូវថវិកា និងធនធនមនុស្សសម្រាប់ថែទាំ និងអនុវត្តប្រព័ន្ធសុវត្ថិភាពសាយប័រមូលដ្ឋាន។ កាលពីប៉ុន្មានខែកន្លងទៅ ទីភ្នាក់ងារ White House និង Environmental Protection Agency បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលក្រុងអាមេរិកស្នើសុំឱ្យបង្កើតប្រព័ន្ធសុវត្ថិភាពសាយប័រសម្រាប់គ្រប់គ្រងទឹកជាអាទិភាព បើយោងតាមសារព័ត៌មាន CNN៕

https://www.axios.com/2024/04/17/russia-us-water-system-hacks-sandworm

ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here